Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​ថ្ងៃ​ទៀត ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះន័ង្គ​ល និង​ចាប់ផ្តើម​ហើយ​

spot_img

តាកែវ ​៖ សល់​ពេល​ត្រឹមតែ ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យច្រត់ព្រះនង្គ័ល និង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទឹកដី​ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០១៩ ក្នុងការ​ខិត​ចូលមក​ដល់​នេះ​ដែរ​គេ​សង្កេតឃើញថា ឯកឧត្តម​អភិបាលខេត្ត​តាកែវ រួមជាមួយ​និង​មន្ត្រីរាជការ​ទូ​រទាំង​ខេត្ត​បាន​ចូលរួម​ធ្វើ​ការហ្វឹកហាត់​ដើរ​សម សម្រាប់​ត្រៀម​ក្នុងការអនុវត្ត​ន៏​ជាក់ស្តែង​នៅក្នុង​ពិធី​ច្រត់ព្រះនង្គ័ល ហើយ​ពិធី​នេះ​ផង​ដែរ ស្ថិតក្រោម​រាជាធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់ ព្រះកុរណា​ព្រះបាទ​សម្ដេចព្រះបរម​នា​ថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ កម្ពុជា ។​

សូមបញ្ជាក់​ថា ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ប្បវេណី​នេះ ជាការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរកសិកម្ម ធ្វើស្រែ​ចម្ការ ថា​ជា​ការចាប់ផ្តើម​ចូល​ដល់​រដូវវស្សា​ហើយ​។ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា សព្វ​ព្រះរាជ​ហ​ឫទ័យ​រាជានុញ្ញាតឱ្យធ្វើ​ជា​ស្តេច​មាឃ កាន់​នង្គ័ល​ទី​២ តំណាង​របស់​ព្រះអង្គ និង​លោកជំទាវ ស្រី ប៉ុណ្ណា​ដាវី ជា​ព្រះ​មេ​ហួ ​។​

​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​សំខាន់ ចាត់ទុក​ជា​វប្បមង្គល​មួយ ដ៏​ប្រសើររបស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន តាំងពីបុរាណកាល​រៀងមក ដែល​ជា​ការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចម្កា​រថា ជា​ការចាប់ ផ្តើម​រដូវវស្សា​ ។ ហើយ​ការ​ផ្សង​គោ​ឧសភរាជ​លំដាប់​នោះ​ ព្រាហ្មណ៍​ព្រះរាជ​គ្រូសូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ ឧសភ​រាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ​ឲ្យ​ស៊ីផឹក​អាហា​រទាំង​៧​យ៉ាង​ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ​តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​មួយ​តុ គ្រាប់សណ្ដែក​មួយ​តុ គ្រាប់ពោត​មួយ​តុ គ្រាប់ល្ង​មួយ​តុ ស្មៅ​ស្រស់​មួយ​តុ ទឹក​មួយ​តុ ស្រា​មួយ​តុ​។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះ​រាជគ្រូ​យក​ទឹកមន្ត​ប្រស់​ក្បាល​ព្រះ​គោ ទាំងពីរ​ហើយ​មន្ត្រី​ម្នាក់ ដែល​កាន់​នង្គ័ល​ស្ដេច​មេឃ​ដឹកគោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឲ្យ​ស៊ី ផឹក​របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅ​ជិត​របស់​ទាំង​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូលចិត្ត​ស៊ី ផឹក​អ្វី ក៏​ស៊ីផឹក​ទៅ គេ​មិន​បង្ខំ​ឲ្យ​ស៊ី ផឹក​ចំពោះ​អាហារ​ណាមួយៗ​ទេ កាល​ព្រះ​គោ​ស៊ី ផឹក​អ្វី​ម្យ៉ាង ឬ​ពីរ​យ៉ាង ព្រហ្មណ៍​ក៏ទាយ​ផល​ប្រផ្នូល​ទៅ​ខាង​មុខ​តាមនោះ ក៏​ឯ​ទំនាយ​មិន​ជា​ការ​ប្រាកដ​បានទេ គឺថា​បើ​ព្រះ​គោ​ស៊ី​អ្វី​ក៏​ទាយ​ថា ក្នុង​ឆ្នាំ​នេះ​របស់​នេះ​សម្បូរ​ប្លែក តែបើ​ស៊ី​ស្មៅ​ទាយ​ថា នឹង​កើត​ជំងឺ​គោ បើ​ផឹកស្រា​នឹង​កើត​មនុស្ស​ពាល​ចោរលួច​ចោរប្លន់​ជាច្រើន​។​

​លំដាប់​នោះ​ស្ដេច​មេឃ និង​នាង​មេ​ហួ​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​ទេវរូប នៅក្នុង​រោង​មណ្ឌល​ទិសខាងកើត​(​ជាទី​តាំង​ព្រះ​កច្ជាយន​ទេវរូប នោះ​ពួក​បា​គូ​ក៏​ចូល​ផ្លុំស័ង្ខ​ព្រះ​រាជគ្រូ​យក​ទឹកមន្ត​ប្រោះព្រំ​ឲ្យ​អ្នក​ទាំង​ពីរ ព្រមទាំង​ឲ្យ​សព្វ​សាធុការពរ​ឲ្យបាន​ប្រកប​ដោយ​សេរីសួរស្ដី នូវ​សេចក្ដីសុខ មហាប្រសើរ​រៀង​ទៅ​ប៉ុណ្ណោះ​ជា​ការ​ស្រេច​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័លហើយ​៕ ដោយ ៖ តាកែវ​

spot_img
×