Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់​ក​ហើយ​! Google លែង​ឲ្យ​ក្រុមហ៊ុន Huawei ប្រើ​ប្រព័ន្ធ Android របស់ខ្លួន​

spot_img

​ក្រុមហ៊ុន​អា​មេ​រិច Google បាន​បិទ​លែង​អោយ​ក្រុមហ៊ុន Huawei របស់​ចិន​ធ្វើ​បច្ចុប្បន្នភាព (Update) លើ​ប្រព័ន្ធ​ប្រតិបត្តិការ Andriod របស់ខ្លួន​។ ដូច្នេះ​មានន័យថា អ្នកប្រើប្រាស់​ទូរស័ព្ទរ​បស់​​ក្រុមហ៊ុន Huawei នឹង​មិន​អាច​ប្រើប្រាស់​កម្មវិធី​សំខាន់ៗ​របស់ Google បាន​ទៀត​ទេ ដូចជា​កម្មវិធី Youtube ជាដើម​។​

​វិធានការ​របស់ Google លើ Huawei នេះ​កើតឡើង ​ក្រោយពេល​រដ្ឋបាល​លោក​ដូណាល់ ត្រាំ បានដាក់​បញ្ជូល​ក្រុមហ៊ុន Huawei ចូល​ក្នុង​បញ្ជីខ្មៅ ដែល​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់​មិន​អាច​ធ្វើ​ជំនួញ​​ជាមួយ​បាន​ឡើយ ប្រសិន​ជា​ពួកគេ​មិន​មាន​អាជ្ញាប័ណ្ណ​។​

​នៅក្នុង​សេចក្តីប្រកាស Google បាន​ថ្លែងថា “​ខ្លួន​បាន​អនុវត្ត​ទៅ​តាម​ការ​ដាក់​បញ្ជា​”​។​

​អ្នកប្រើប្រាស់​ទូរស័ព្ទរ​បស់ Huawei ពីមុនៗ​នឹង​អាច​ធ្វើការ update កម្មវិធី​របស់​ពួកគេ​បាន ប៉ុន្តែ​នៅ​ចុងឆ្នាំ​នេះ Google នឹង​បញ្ចេញ​កំណែ​ថ្មី​នៃ​ប្រព័ន្ធ Android ដូច្នេះ​អ្នក​ប្រើប្រាស់​របស់ Huawei នឹង​មិន​មាន​កម្មវិធី​របស់ Google នោះទេ ដូចជា Youtube, Gmail, Maps និង​កម្មវិធី​សំខាន់​ជាច្រើន​ទៀត​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×