Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ប៊ុន​រឿន​ប្រុស​ស្អាត​ជ្រោយចង្វារ ក្រៅពី​ប្រពន្ធ​ក្បត់​វេច​លុយ​រត់​បាត់ បន្សល់​ទុក​កូន 4 នាក់​ ម្ដាយក្មេក​ចាស់ជរា ​និង​បំណុល​វ័ន​ក

spot_img

​ភ្នំពេញ ​៖ ​បង​ប៊ុន​រឿន ដែល​ជា​មន្ត្រី​នៅ​សាលាខណ្ឌ​ជ្រោយចង្វា ​និង​ជា​មន្ត្រី​ស្និទ្ធ​នឹង​លោក​ ឃ្លាំង ​ហួត​ អភិបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ឡាយ​ហ្វេ​សប៊ុក​សម្តែង​នូវ​ការឈឺចាប់​សោកសង្រេ​ង បន្ទាប់​ពី​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់គាត់ បាន​យក​ឡាន​ម៉ាក​តូយ៉ូតា​តាកូ​ម៉ាទៅ​លក់​បាត់​ដោយ​មិន​បាន​ប្រាប់​ឲ្យ​គាត់​ដឹង​នោះឡើយ​។

លោក​ប៊ុន​រឿ​ន​បាន​បន្ថែមទៀតថា​អ្វី​ដែល​គាត់​ហួសចិត្ត​នោះ​គឺ​ប្រពន្ធ​គាត់​បាន​ទៅ​បាត់​ចោល​គាត់​រយៈពេល​ពីរ​ថ្ងៃ​ហើយ ​មិនដឹង​ជា​ទៅ​ទីណា​ដោយ​ប្រមូល​លុយ​ទាំងអស់​ក្នុង​ផ្ទះ​គេ​យក​ទៅ​អស់​។ លោក​ក៏​បាន​បន្ថែមទៀតថា​ដោយសារតែ​ខ្លួន​ស្រឡាញ់​ហ្នឹង​ទុកចិត្ត​ប្រពន្ធ​ខ្លាំង​ពេក​រហូត​ចង់​ប្រគល់​ជីវិត​ឲ្យទៅ​ប្រពន្ធ​លោក ក៏​បាន​ដាក់​ឈ្មោះ​ទ្រព្យ​សម្បត្តិ​របស់​របរ​ប្លង់​ដី​ រថយន្ត​ សៀវភៅ​ធនាគារ ​រួមទាំង​វិក្កយបត្រ​ទឹក​ភ្លើង​ផងដែរ​ គឺ​ឈ្មោះ​ប្រពន្ធ​គាត់​គឺ​អ្នកស្រី​អា​រីយា​ទាំងអស់​។ លោក​បាន​បន្តថា​នៅពេល​នេះ​គឺ​នេះ​មិនដឹង​ថា​ប្រពន្ធ​គាត់​អ្នកស្រី​អា​រី​យ៉ានៅ​ទីណា​នោះ​ទេ ហើយ​គាត់​ក៏​បាន​ប្រកាសថា​ ខ្ញុំ​ប៊ុន ​រឿន​ អាយុ 40​ ឆ្នាំ​បាន​ប្រកាស​លែងលះ​ជាមួយ​អតីត​ភរិយា​គឺ​អ្នកស្រី​អា​រី​យ៉ាតាម​ផ្លូវច្បាប់​ហើយ​ ដោយ​រៀបចំ​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ​តាម​ផ្លូវច្បាប់​។

​លោក​បាន​បញ្ជាក់ថា​លោក​និង​ប្រពន្ធ​របស់​លោក​មិន​មាន​ការឈ្លោះទាស់ទែង​អ្វី​សុំ​តែ​បន្តិច​ក៏​គ្មាន​ដែរ ​ហើយ​លោក​ក៏​មិនដឹងថា​ប្រពន្ធ​របស់​លោក​ហ៊ាន​ក្បត់ចិត្ត​លោក​វេច​លុយ​រត់​បែបនេះ​នោះ​ដែរ​។

​លោក​ប៊ុន​រឿង​ក៏បាន​ផ្ដាំផ្ញើ​ទៅ​បុរស​ជា​ស្វាមី​ទាំងអស់ឲ្យ​ពិចារណា​ឡើង​វិញ​កុំ​ទុកចិត្ត​លើ​ប្រពន្ធ​ខ្លាំងពេក​ ដូច​រូប​លោក​រហូត​ហ៊ាន​ដល់​ដាក់​ឈ្មោះ​ប្រពន្ធ​កាន់កាប់​លើ​ទ្រព្យសម្បត្តិ​ទាំងអស់​ចុង​ក្រោយ ​ដូច​រូប​លោក​មាន​តែ​ទឹកភ្នែក​ចង់​ធ្លាក់​ថ្លើម​ និង​គាំងបេះដូង​ដោយ សារ​តែ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​ក្បត់​វេច​លុយ​រត់​ដោយ​គ្មាន​ប្រាប់​ដំណឹង​អ្វី​បន្តិច​សោះ​។​

​បង​ប៊ុន​រឿន បញ្ជាក់ថា ពេល​នេះ​បង​បន្សល់ទុក​នូវ​សោ​កនា​កម្ម និង​ការឈឺចាប់ និង​ទ្រព្យសម្បត្តិ​មហាសាល​របស់ខ្ញុំ គឺ​កូន​៤​នាក់ ម្តាយក្មេក ចាស់ជរា និង​បំណុល​ធានា​គារ​ជិត​២​ម៉ឺន​ដុល្លារ ព្រមទាំង​លុយ​នៅ​ក្នុង​ហោប៉ៅ​តែ​១៧០០​លុយ​ខ្មែរ ។ ចំណែក​ប្រពន្ធ​ខ្ញុំ ប្រមូល​លុយ​យក​ទៅ​អស់​រួម​មាន​លុយ​លក់​រថយន្ត​, មាស ប្រមាណ​៧​ទៅ​៨​តម្លឹង ប្លាក​ទីនប្រមាណ​៣​ទៅ​៤​តម្លឹង សរុប ប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លារ​។​

​យ៉ាងណាមិញ ទាំងអស់​នេះ​គ្រាន់តែ​ជា​ការអះអាង​និង​រៀបរាប់​របស់លោក ប៊ុន​រឿន តែ​ម្ខាង​ប៉ុណ្ណោះ ហើ​យ​មិន​ខុស​ទេ ​ដែលពាក្យចាស់​ពោល​ថា (​ចង្កៀង​ផ្ទះ​អ្នកណា គឺ​ភ្លឺ​ផ្ទះ​អ្នកនោះ​ហើយ​) ខ្ញុំ​សុំ​នៅ​កណ្ដាល​សិន ​ទាល់តែ​ទទួលបាន​ដំណឹង​ពី​បង​យ៉ា​។​

ជាមួយគ្នា​នេះ​ផង​ដែរ ការបែកបាក់​របស់​ពួកគាត់​ទាំង​ពីរ អាច​កើតឡើង​ពិតប្រាកដ​មែន​ឬ​យ៉ាងណា​? បើគ្រប់យ៉ាង​មិន​ទាន់​ទទួល​បាន​ការបកស្រាយ ឬ​ដើម​ហេតុ ដោយសារ​អ្វី និង​មិន​ទាន់​ដឹង​ពី​សម៉ីខ្លួន​អ្នកនាង រ័ត្ន ស្រី​យ៉ា មួយ​ម៉ាត់​សោះ​ឡេី​យ ទោះជា​យ៉ាងណា នៅពេលដែល​លោក ប៊ុន​រឿន Live ផ្សាយ​ផ្ទាល់ ធ្វេី​ឲ្យ​អ្នក​ដែល​ស្គាល់​លោក​ប៊ុន​រឿ​ន ​និង​អ្នកនាង​អា​រី​យ៉ាជា​ច្រេី​ន បាន​ចូលរួម​ផ្ដល់​មតិសម្ដែង​ការសោកស្ដាយ អ្នកខ្លះ​មិន​ជឿ អ្នកខ្លះ​លេីកទឹកចិត្ត អ្នកខ្លះ​យល់​ថា​បែបនេះ បែប​នោះ និង​បាន​វាយតម្លៃ​ទៅលេី​អ្នកនាងអា​រី​យ៉ា​យ៉ាងខ្លាំង ពិត​ណាស់​គាត់​ជា​បុគ្គល​ល្បី​ទាំង​ប្ដី​ ទាំង​ប្រពន្ធ (​ទាំង​ក្នុង​បណ្ដាញ​សង្គម​និង​ជីវិត​ខាងក្រៅ​) តែ​ទោះ​បុគ្គល​ល្បី​ក៏​មាន​ជីវិត​ឯកជន​របស់​ពួកគាត់​ដែរ តួរ​យ៉ាង​ការបែកបាក់​របស់គាត់ ហេី​យ​ការសំរេចចិត្ត​ធ្វើ​អ្វី​របស់​ពួកគាត់ នេះ​ជា​សិទ្ធិរបស់​ពួកគាត់ ព្រោះ​គ្រប់​យ៉ាងយេីង​ទេីប​តែ​ដឹង​ពី​ម្ខាង​ប៉ុណ្ណោះ ដូចនេះ​ការបញ្ចេញ​មតិ​របស់​ម​នុស្ស​មួយចំនួន​បាន​វាយតម្លៃ​យ៉ាង​ជាក់ច្បាស់​។​
​តើ​ការវិនិច្ឆ័យ​យ៉ាងដូច​នេះ​តាមរយៈ​ភ្នែក​អ្នក​ឃើញ​តែ​ប៉ុណ្ណោះ ឬ​អ្នកដឹង​ច្បាស់​អំពី​ផ្ទៃក្នុង​នៃ​គ្រួសារ​មួយ​នេះ​? បើតាម​សីលធម៌​របស់​មនុស្ស ការ​ដៀល ប្រមាថ បៀតបៀន​នរណាម្នាក់ នេះ​មិនមែន​ជា​មនុស្ស​ប្រកប​ដោយ​សីលធម៌​នោះទេ​។ តើ​អ្នក​បាន ដឹកនាំ​ជីវិត​អ្នក​ឲ្យបាន​ល្អ​ប្រសើរ​ហើយ​ឬ​នៅ​? តើ​អ្នក​ជា​មនុស្ស​ដែល​អ្នកផង​ជុំវិញ ស្រឡាញ់​រាប់អាន​ទាំងអស់​ឬ​ទេ​? ។​

​ខណៈ​មជ្ឈដ្ឋាន​មួយចំនួន បាន​និយាយថា បេី​អ្នកនាង អា​រី​យ៉ា ប្រមូល​លុយ​យក​ទៅ​អស់​ រួម​មាន​លុយ​លក់​រថយន្ត​, មាស ប្រមាណ​៧​ទៅ​៨​តម្លឹង ប្លាក់​ទីនប្រមាណ​៣​ទៅ​៤​តម្លឹង សរុបប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លារ ខណៈ​ដែល​គ្រួសារ​ជំពាក់​បំណុល​ធនាគារ ជិត​២​ម៉ឺន​ដុល្លារ តេី​អ្នកនាង អា​រី​យ៉ា យកលុយ​ទៅ​ទុក​បង់​ផ្ដាច់​បំណុល​ធនាគារ ពិតមែន​ទេ​? ព្រោះ​សកម្មភាព​ទាំងអស់​ស្ថិត​ក្នុង​មន្ទិលសង្ស័យ​នៅឡេី​យ ខណៈ​ដែល​អ្នកនាង​អា​រី​យ៉ា បាត់​ដំណឹង​ឈឹង មិន​ដឹង​នៅ​ទីណា​នៅឡេី​យ ។ សម្រាប់​ខ្ញុំ​អា​ម៉េង គឺ​កំពុង​ព្រួយ​បា​រម្មណ៍​ពេលនេះ​គឺអ្នកនាង អា​រី​យ៉ា យកលុយ​ទៅ​ច្រេី​ន​យ៉ាងនេះ ខណៈ​ដែល​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ថា អ្នកនាងយកលុយ​ទៅ​ជាមួយ​ជិត​៤​ម៉ឺន​ដុល្លារ​ទៀត ឬ​យក​ដាក់​ចូល​កុង​ធនាគារ ? សូម​គិតពី​សុវត្ថិភាព​របស់​គាត់​ផង​! សូម​ធ្វើការ​អភ័យទោស​ទុកជាមុន​នៅក្នុង​សំណេរ និង​ការបញ្ចេញ​មតិ​របស់​ខ្ញុំ​ម៉េង​…៕​ ដោយ​៖​កូឡាប​

spot_img
×