Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​រាជការ ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ​ថ្ងៃ​ ២០ ​ឧសភា​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​ពិធី​រំលឹក ទិវា​ជាតិ នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា ដោយ​បាន​និមន្ត​ព្រះសង្ឃ​រាប់បាត្រ បង្សុកូល និង​គោរព្ធ​វិញ្ញាណ​ក្ខ៏​ន្ធ ជូន​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​ប្រលយ័​ពូជសាសន៍​ប៉ុល ពត​។

​ពិធី​នេះ​រៀបចំ​នៅ​សាលាខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​មាន​ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាប័ន​ចូលរួម​ច្រើន​កុះករ​។​

​នា​ឱកាស​នោះ​ដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព និង​សិទ្ធិ​សេរីភាព ដែល​កម្ពុជា កំពុង​មាន​ពេញលេញ​ដូច​សព្វថ្ងៃនេះ ឲ្យបាន​គង់វង្ស​ថឹត​ថេរ​យូរអង្វែង​ជា​និរន្តរ​ទៅ​ថ្ងៃ​អនាគត​។​

​លោក​បន្តថា ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​២០​ ឧសភា រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ជា​ថ្ងៃ​ទិវា​ជាតិ នៃ​ការចងចាំចំពោះ​របប​ប្រល័យ​ពូជសាសន៍ កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​កាប់សម្លាប់​ប្រជាជន​ខ្មែរ​ស្លូតត្រង់​អស់​រាប់​លាន​នាក់​។​

​លោក​អភិបាល​ឲ្យដឹង​បន្ត ការ​ប្រារព្ធ​ពិធី​រំលឹក​ទិវា​ជាតិ នៃ​ការចងចាំ​ថ្ងៃ​២០​ឧសភា​នេះ ក៏​ជា​សារ​រំលឹក និង​ត្រូវ​រួម​គ្នា​ទប់ស្កាត់​មិនឲ្យ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត មិន​ឲ្យ​កើតមាន​ជា​ថ្មី​ទៀត នៅ​កម្ពុជា​ទៀត​ទេ​។​

​លោក យន្ត មីន ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា គោលដៅ​ចម្បង នៃ​ការ​ប្រារព្ធ​ទិវា​ចងចាំ​ជា​រៀងរាល់ឆ្នាំ របស់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​មក​នេះ ដើម្បី​រំឭក​ពី​ការឈឺចាប់​ជា​ប្រវត្តិសាស្ត្រ ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នេះ សម្រាប់​ប្រជាពលរដ្ឋ​មាន​វ័យ​ចំណាស់ ធ្លាប់​បាន​ឆ្លងកាត់​ពី​អតីតកាល ត្រូវបាន​ពួក​អាវខ្មៅ វាយ​ធ្វើបាប កាប់សម្លាប់ បង្អត់អាហារ ធ្វើ​ទារុណកម្ម និង​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាពរបស់​ប្រជាពលរដ្ឋ​គ្រប់បែបយ៉ាង ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ថ្លែង​ចាត់ទុក​ការ​ប្រារព្ធ​ទិវា​ជាតិ នៃ​ការចងចាំ​នេ​អ ដើម្បី​សម្តែង​នូវ​ការឈឺចាប់​ខ្លោចផ្សា ចំពោះ​សោកនាថកម្ម ដែល​ប្រជាជន​កម្ពុជា ស្លូតត្រង់​រាប់លាន​នាក់ ត្រូវ​បាន​កាប់សម្លាប់​យ៉ាង​អយុត្តិធម៌ ក្រោម​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ប៉ុល ពត ដ៏​ខ្មៅ​ងងឹត​។​

​លោក​អភិបាល​បន្តថា ការឈឺចាប់​នៅក្នុង​ចិត្ត របស់​បងប្អូន​ប្រជាព​រដ្ឋ​ខ្មែរ ដែល​ឆ្លងកាត់​របប​ខ្មែរក្រហម ប៉ុលពត ទោះបី​របប​នេះ​បាន​ដួលរលំ​ជិត ៤០​ឆ្នាំ​មកហើយ​ក្តី ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឆ្លងកាត់​របប​នោះ នៅតែ​ចងចាំ​មិនអាច​បំភ្លេច​បាន​ទេ អំពី​ការព្រាត់ប្រាស់ អត់ឃ្លាន ការបាត់បង់​ប្តី​ប្រពន្ធ កូន បងប្អូន ឪពុក ម្តាយ និង​សាច់ញាតិ​ជា​ទីស្រឡាញ់ របស់ខ្លួន ដែល​បាន​ឃ្លាត​ចាក​ឆ្ងាយ​គ្នា គ្មាន​ថ្ងៃ​ជួប​ទៀត​ទេ​៕ ដែន សីមា​

spot_img
×