Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ ២០១៨ ឥណ្ឌា​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី ៥​លើ​ពិភពលោក​

spot_img

​ប្រទេស​ឥណ្ឌា នឹង​យកឈ្នះ​ចក្រភព​អង់គ្លេស និង​បារាំង​ដើម្បី​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី ៥​ក្នុង​ពិភពលោក នៅក្នុង​ឆ្នាំ ២០១៨​ខាងមុខ​។ នេះ​បើតាម​ការ​ព្យាករ​ណ៏​របស់​មជ្ឍមណ្ឌល​ដើម្បី​ការស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច និង​ជំនួញ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ថ្លែង​នៅក្នុង​ការចាត់​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​។​

​សព្វថ្ងៃ សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៧ ហើយ​ចំណាត់ថ្នាក់​របស់​ប្រទេស​នេះ​នឹង​ឡើងទៅ​កាន់​លេខ ៥​នៅក្នុង​ឆ្នាំ ២០១៨​។​

​របាយ​ការ​ណ៏​បញ្ជាក់ថា ទោះបី​សេដ្ឋកិច្ច​ឥ​ណ្ឌ​មានការ​ធ្លាក់ចុះ​តិចតួច​ក្តី​ក្នុង​ត្រីមាស​ដំបូង​ក្នុងឆ្នាំនេះ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នៅតែ​អាច​យកឈ្នះ​សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង និង​ចក្រភព​អង់គ្លេស​បានដែរ ហើយ​នៅក្នុង​ឆ្នាំ ២០១៨​វា​នឹង​តាម​ទាន់​ប្រទេស​តាំងពីរ​នេះ ដើម្បី​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី ៥​របស់​ពិភពលោក​។​

​តម្លៃ​ថាមពល​ថោក និង​បដិវត្ត​ន៏​ប្រព័ន្ធ​ឌីជីថល នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាស​កល​។ កំណើនសេដ្ឋកិច្ច​ពិភពលោក​នឹង​លុប​លើ​ដោយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមមាន​ចិន ជប៉ុន និង​ឥណ្ឌា​។​

​បច្ចុប្បន្ន សហរដ្ឋ​អា​មេ​រិច​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​របាយ​ការ​ណ៏​បានធ្វើការ​ព្យាករ​ណ៏​ថា ប្រទេស​ចិន​នឹង​ដណ្តើម​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី ១​របស់​អា​មេ​រិច​នៅក្នុង​ឆ្នាំ ២០៣០៕ សុភ័ក្ត្រ​

 

spot_img
×