Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ដេញ​កាប់​គ្នា​កក្រើក​រាត្រី​ក្រុងព្រះសីហនុ​, សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់​!

spot_img

ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ក្រោយ​បាន​ធ្វើ​សកម្មភាព​ហិង្សា​ចាក់ទៅលើ​ជនរងគ្រោះ ជា​ជនជាតិ​ចិន​ដូចគ្នា​២​នាក់ ឲ្យ​រងរបួស​ធ្ងន់​។​

​មន្ត្រីនគរបាល​បន្តថា បទល្មើស​នេះកើតឡើង​នៅ​ម៉ោងជាង ៨​យប់ ថ្ងៃទី​១៩ ខែ​ឧសភា ២០១៩ នៅក្នុង​កា​សុីណូ​មួយកន្លែង មាន​ទី​តាំង​នៅ​ទល់មុខ ផ្លូវ​ចូល​វត្ត​ក្រោម ស្ថិតក្នុង​សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​យ៉ាងនេះ​ក្តី​ភ្លាមៗ ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ជំនាញ បាន​ចុះ​អន្តរាគមន៍ ដោយ​ចាប់​ជនសង្ស័យ​បាន​ម្នាក់ ហើយ​ជនរងគ្រោះ ២​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ក្រោយមក​ដោយសារ​របួសធ្ងន់​ពេក ក្រុមគ្រូពេទ្យ និង​មិត្តភ័​ក្រ​ជនរងគ្រោះ បាន​ញ្ជូ​ន​ជនរងគ្រោះ ទៅ​សង្គ្រោះ​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯ​នៅ​រាជធានី​ភ្នំពេញ​វិញ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ដែល​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ផ្តន្ទាទោស​៕ ដែន សីមា​

spot_img
×