Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹកស្អែក​នេះ​, ប្រជាពលរដ្ឋ ១០​សហគមន៍ មាន​គ្នា​៣០០​នាក់ នឹង​ជួបជុំគ្នា​នៅ​មុខ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​ស្នើ​ជួប​អភិបាលខេត្ត​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ តំណាង​ប្រជាពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី ប្រចាំ​ខេត្ត​ព្រះសីហនុ លោក យូ វាសនា បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ចំនួន ១០​សហគមន៍ រស់នៅ​ខេត្ត​ព្រះសីហនុ មាន​គ្នា​សរុប​ប្រមាណ ៣០០​នាក់ នឹង​មក​ជួបជុំគ្នា នៅ​ពីមុខ​បរិវេណ​សាលាខេត្ត​ព្រះសីហនុ​។​

​លោក យូ វាសនា បន្តថា គោលបំណង នៃ​ការប្រមូលផ្តុំរបស់​ប្រជាពលរដ្ឋ​ទាំង ១០​សហគមន៍​នេះ ប្រយោជន៍​ដើម្បី​ធ្វេី​ការតស៊ូ​មតិ និង​សំណូមពរ​ដល់លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​ពន្លឿន​ការដោះស្រាយ​វិវាទ​ដីធ្លី ជាពិសេស​ស្នើឲ្យ​ជួយ​ពន្លឿន​ចេញ​បណ្ណ័កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ទាំង ១០​សហគមន៍ ឲ្យមាន​សុវត្ថិភាព​ដីធ្លី​ឲ្យបាន​ឆាប់​។​

​ជាងនេះទៀត ប្រជាពលរដ្ឋ​ទាំង ១០​សហគមន៍ ក៏​នឹង​យក​ឱកាស​ជួបជុំ​គ្នា​នោះ សំណូមពរ​ដល់​សម្តេច​តេជោ​អគ្គមហាសេ​នាប​តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍ចេញ​ប្លង់​កម្មសិទ្ធិដី និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​ឲ្យបាន​ឆាប់​ផងដែរ​។​

​ទាក់ទិន​បញ្ហា​នេះ តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១០​សហគមន៍ បាន​រអ៊ូរទាំ​ថា សកម្មភាព​ចុះ​អនុវត្ត​ការងារ របស់​មន្ត្រី​ជំនាញ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នា​ពេលកន្លងមក ហាក់​មាន​ការយឺតយ៉ាវ​ក្នុង​ការចេញ​ប័ណ្ណ​កាន់កាប់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ពួកគាត់ ដោយ​អូស​បន្លាយពេល​យូរ​ឆ្នាំ​មកហើយ​នោះ​..៕ ដែន សីមា​

spot_img
×