Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​របស់​អាមេរិក បន្ត​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​, អ្នកនាំពាក្យ​ថា​ជាការ​បរាជ័យរបស់​អតីតមន្ត្រី​បក្សប្រឆាំង​

spot_img

ភ្នំពេញ​៖ ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​ផ្សព្វផ្សាយ​នូវ​លិខិតផ្លូវការ​ពី​ក្រុមហ៊ុន Walmart ជា​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Walmart ដែល​នាំចេញ​ផលិតផល​ស្បែកជើង​ធំជាងគេ​ពី​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដែល​នាំចេញ​ផលិតផល​សម្លៀកបំពាក់​លំដាប់​ទី​២​ពី​កម្ពុជា​។

​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Walmart បានប្រកាស​ប្តេជ្ញា​ថា នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា និង​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​ចាប់ផ្តើម​នាំ​ផលិតផល​ធ្វើដំណើរ​ដូចជា កាបូប និង​វ៉ា​លី​ស​ពី​កម្ពុជា​ផងដែរ​។ ជាមួយនឹង​ការប្រកាស​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Walmart ដែល​នាំចេញ​ផលិតផល​ស្បែកជើង​ធំជាងគេ​ពី​ប្រទេស​កម្ពុជា ពេលនេះ​គឺជា​ការ​បរាជ័យ​របស់​អតីតមន្ត្រី​បក្សប្រឆាំង​ដែល​ត្រូវ​រលាយ ឲ្យ​ទទួល​បរាជ័យ​ធ្ងន់ធ្ងរ ក្រោយ​ក្រុមហ៊ុន​នេះ ប្រកាស​ប្តេជ្ញា​ថា នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​កម្ពុជា និង​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Walmart បាន​កោតសរសើរ​កម្ពុ​ជា​ថា ជា​ប្រទេស​ស្រស់ស្អាត ហើយ​ចាត់ទុក​សន្តិភាព ស្ថិរភាព ភាព​អាច​ព្យាករណ៍​បាន និង​នីតិរដ្ឋ គឺជា​កត្តា​សំខាន់ ដែល​ក្រុមហ៊ុន​មួយ​នេះ​យក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​បន្ត​បញ្ជា​ទិញ និង​ពង្រីក​ការវិនិយោគ​របស់ខ្លួន​នៅ​ប្រទេសមួយ​។​

​ក្រុមហ៊ុន Walmart បាន​អះអាង​ដូច្នេះ​ក្នុង​លិខិតផ្លូវការ​មួយ ដែល​បាន​ផ្ញើជូន​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​៦ ខែធ្នូ​កន្លងទៅ ដើម្បី​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី ដែល​បានទទួល​ជួបពិភាក្សា​ការងារ និង​ផ្លាស់ប្តូរ​ព័ត៌មាន​អំពី​ភាព​កាន់តែ​ប្រសើរ​នៃ​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​ពង្រឹង​លក្ខខណ្ឌ​ការងារ និង​បង្កើន​ការ​គាំពារ​សង្គម​ជូន​កម្មក​រកម្ម​ការិនី​ទាំង​នៅក្នុង​និង​ក្រៅ​ប្រព័ន្ធ​។​

​ក្នុងពេល​ជួបពិភាក្សា​ការងារ​កន្លងទៅនេះ ក្រុមហ៊ុន Walmart ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​នៅ​ប្រទេស​ថៃ ក៏ដូចជា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ និង​ផ្តល់​សិទ្ធិសេរីភាព ជូន​ពលករ​កម្ពុជា​យ៉ាង​ពេញលេញ ក្នុងការ​សម្រេចចិត្ត​ចេញទៅ​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស ក្នុងនោះ​ក៏មាន​ធ្វើការ​នៅតាម​បណ្តា​អ្នក​ផ្គត់​ផ្អង់​ឱ្យទៅ​ក្រុមហ៊ុន Walmart ផងដែរ​។ ក្រុមហ៊ុន​នេះ​ក៏បាន ប្តេជ្ញា​ថា នឹង​ចែករំលែក​បទពិសោធន៍​ល្អៗ​ពាក់ព័ន្ធ​នឹង​បង្កើន​ភាព​ប្រកួតប្រជែង ផលិតភាព និង​ប្រសិទ្ធភាព​ដល់​រោងចក្រ ដែល​ផ្គត់ផ្គង់​ផលិតផល​ដល់​ខ្លួន​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែងថា​សេចក្តីប្រកាស​ទាន់ពេលវេលា​របស់​ក្រុមហ៊ុន​យក្ស Walmart គឺជា​ការលើកទឹកចិត្ត​កម្មករនិយោជិត​កម្ពុ​ជា ឲ្យ​កាន់​តែមាន​កម្លាំងចិត្ត និង​មាន​ក្តីសង្ឃឹម​ចំពោះ​អនាគត​ការងារ​របស់ខ្លួន​តទៅ​ថ្ងៃមុខ​ទៀត​។​

​សូមបញ្ជាក់ថា នា​ថ្មីៗ​នេះ កញ្ញា កឹម មនោ​វិទ្យា និង​អតីត​ក្រុម​ដឹកនាំ​អតីត​គណបក្សប្រឆាំង ដែល​កំពុង​បោះទីតាំង​ឈរជើង​នៅលើ​ទឹកដី​លោកខាងលិច នៅតែ​បន្តធ្វើ​សកម្មភាព​វាយប្រហារ​មកលើ​ប្រទេស​របស់ខ្លួន​ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​តេ​ជោ​ហ៊ុនសែន ហើយ​កូនស្រី​លោក​កឹម សុខា រូបនេះ នៅតែ​ជំរុញ​ឲ្យ​សហគមន៍​អឺរ៉ុប ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច មកលើ​ប្រទេស​កម្ពុជា តាមរយៈ​ការស្នើ​ឲ្យ​កាត់ផ្តាច់​ការអនុគ្រោះ​ពន្ធ និង​ការបិទ​ការនាំ​ចូល​ពី​កម្ពុជា ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ​ខ្មែរ រាប់លាន​នាក់ ដែល​កំពុង​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​វិស័យ​កាត់ដេរ និង​ធ្វើឱ្យប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×