Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​អាវុធហត្ថ​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់បទបញ្ជា​របស់​ថ្នាក់លើ​

spot_img

​បន្ទាយមានជ័យ​ ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់បទបញ្ជា ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់ បទបញ្ជា​របស់​ថ្នាក់លើ និង​ក្ដាប់​រាល់​សភាពការណ៍​ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​ហើយ នៅពេល​មាន​សភាព​ការចាំបាច់​ត្រូវ​រាយការណ៍​សុំ​គោលការណ៍​ថ្នាក់លើ ត្រៀម​លក្ខណៈ​រួចជាស្រេច ២៤​ម៉ោង លើ ២៤​ម៉ោង ដើម្បី​ត្រៀម​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា នៅពេល​មាន​ហេតុការណ៍​។​

​ថ្ងៃ​ចន្ទ ០២​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ និង​ក្រមសីលធម៌​សម្រាប់​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ និង​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន អនុប្រធាន​មន្ទីរ នាយ នាយរង​ការិយាល័យ មេបញ្ជាការ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំង​៩ ព្រមទាំង​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ជាច្រើនរូប និង​ធ្វើ​បទឧទ្ទេសនាម​ដោយ លោក​ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និង​ជា​នាយសេនាធិការ​។

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ញត្តិ និង​បទបញ្ជា​របស់​ថ្នាក់លើ និង​ក្ដាប់​រាល់​សភាពការណ៍​ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​។ លោក​ឧត្ដមសេនីយ៍​បាន​បញ្ជាក់ទៀតថា នៅពេល​មាន​សភាព​ការចាំបាច់​ត្រូវ​រាយការណ៍​សុំ​គោលការណ៍​ថ្នាក់លើ -​ត្រៀម​លក្ខណៈ​រួចជាស្រេច ២៤​ម៉ោង លើ ២៤​ម៉ោង ដើម្បី​ត្រៀម​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា នៅពេល​មាន​ហេតុការណ៍​កើតឡើង​ជា​យថាហេតុ ហើយ​អាវុធហត្ថ​គ្រប់រូប ត្រូវ​អនុវត្តន៍​ឲ្យបាន​សមស្រប ប្រកាន់ខ្ជាប់​នូវ​សីលធម៌ ម៉ឺងម៉ាត់ គោរព​វិន័យ និង​អាកប្បកិរិយា​ល្អ​ក្នុង​ពេល​បំពេញភារកិច្ច ជាពិសេស​គោរព​ច្បាប់ គោរព​សិទិ្ធមនុស្ស និង​ក្រម​សីលធម៌​របស់​កង​យោធពលខេមរភូមិន្ទ ចាត់តាំង​កម្លាំង​ចេញ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា រាល់​បទល្មើស​ដែល​កើតមានឡើង គ្រប់​មូលដ្ឋាន​ក្រុង​/​ស្រុក និង​ស្នាក់​ការ​សន្តិសុខ​ផងដែរ និង ត្រូវ​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​គ្រប់​មុខសញ្ញា កម្លាំង​ប្រតិបត្តិការ​ទាំងអស់ ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​ឲ្យបាន​ល្អ និង ត្រៀម​ជួយសង្គ្រោះ​គ្រប់​សភាពការណ៍​ដែល​កើតឡើង​ជា​យថាហេតុ ដើម្បី​ផ្តល់​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​អង្គ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់​ឲ្យបាន​ល្អ​ប្រសើរ គ្រប់​គោលដៅ​ទាំងអស់ ត្រូវ​ធ្វើ​របាយការណ៍​តាម​របប​កំណត់​ផងដែរ ៕​ ដោយ​៖​កូឡាប​

spot_img
×