Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ កំពុង​ស្វែងរក​ម្ចាស់​គណនី Facebook មួយ ដែល​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​

spot_img

​ភ្នំពេញ​ ៖ ​សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា​៖ ក្នុងពេល​ថ្មី​នេះ​មាន​គណនី Facebook ដែលមាន​ឈ្មោះថា “​សេវា​ផ្សេងទៀត​” បាន​បង្ហោះ​ព័ត៌មាន​ដែលមាន​ចរិត​បោកប្រាស់ និង​បង្ខូច​កេ​រ្តិ៍ឈ្មោះ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពាក់ព័ន្ធ​នឹង​ការទទួល​ធ្វើ​សញ្ញាបត្រ​បាក់​ឌុប និង​បរិញ្ញាបត្រ​គ្រប់ផ្នែក​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ក្នុងពេល​ថ្មីៗ​នេះ មាន​គណនី Facebook ដែលមាន​ឈ្មោះថា «​សេវា​ផ្សេងទៀត​» បាន​បង្ហោះ​ព័ត៌មាន ដែលមាន​ចរិត​បោកប្រាស់ និង​ប​ង្ខួ​ច​កេរ្តិ៍ឈ្មោះ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពាក់ព័ន្ធ​នឹង​ការទទួល​ធ្វើ​សញ្ញាបត្រ​បាក់​ឌុប និង​បរិញ្ញាបត្រ​គ្រប់ផ្នែក​។​

​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ការ​បង្ហោះ​ព័ត៌មាន​បែបនេះ ជា​អំពើ​ខុសច្បាប់ ដែល​បំពាន​លើ​សេចក្តីថ្លៃថ្នូរ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក៏ដូចជា​ការអនុវត្ត​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ នៅ​កម្ពុជា ជាពិសេស​ប៉ះពាល់​ដល់​ស្មារតី និង​ការខិតខំ​រៀនសូត្រ​រប​ស់សិ​ស្សានុសិស្ស និង​និស្សិត​កម្ពុជា​។​

ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងការ​ស្វែងរក​ជន ដែល​បាន​បង្ហោះ​ព័ត៌មាន​ខាងលើនេះ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​សូម​អំពាវនាវ​ដល់​សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ ចូលរួម​ទប់ស្កាត់​ការ​ចែកចាយ​ព័ត៌មាន​នេះ តាម​គ្រប់​រូបភាព ព្រមទាំង​សហការ​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច ក្នុងការ​ឈានទៅ​កំណត់​មុខសញ្ញា​ជន ដែល​បាន​ប្រព្រឹត្ត​អំពើ​ខាងលើ​។​

​ក្រសួង​អប់រំ ក៏បាន​អំពាវនាវ​សូម​សាធារណជន​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្សានុសិស្ស និង​និស្សិត​គ្រប់រូប មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​ផ្តល់​កិច្ចសហការជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​នេះ ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×