Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ជប៉ុន​ម្នាក់​សម្រាក​នៅតាម​ចិញ្ចើមផ្លូវ ដោយសារ​បាត់​កាបូប​ដែលមាន​កាត​ធនាគារ ទើប​គ្មាន​លុយ​ចាយ​

spot_img

​បន្ទាយមានជ័យ​ ៖ មន្ត្រី​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃទី​២០​ឧសភា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​តាម​បណ្តាញ​សង្គម ​Facebook ថា​មាន​ជនជាតិ​ជប៉ុន​ម្នាក់​សំរាក​នៅតាម​ចិញ្ចើមផ្លូវ​នៅក្នុង​ភូមិសាស្ត្រ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្នុងស្ថានភាព​គ្មាន​អាហារ​និង​កន្លែង​ស្នាក់នៅលោក​ខឹម ចិ​ត្ត្រា នាយប៉ុស្តិ៍​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ចាត់​កម្លាំង​ជំនាញ​អោយ​ស្វែងរក​គាត់​រហូតមកដល់​រសៀល​ថ្ងៃទី​20 ​ខែឧសភា ​ឆ្នាំ​2019​នេះ​ ក៏​ប្រទះឃើញ​គាត់​។​

​បន្ទាប់ពី​អញ្ជើញ​គាត់​មក​ប៉ុស្តិ៍​ផ្តល់​អាហារ​ទឹក​សំលៀកបំពាក់​និង​ធ្វើការ​សាកសួរ​គាត់​ហើយ​ ទើប​ដឹងថា​
​គាត់​មានឈ្មោះ Norihiro YAMAGUCHI អាយុ​47​ឆ្នាំ ជនជាតិ​ជប៉ុន គាត់​ធ្វើដំណើរ​ចេញចូល​ស្នាក់នៅ​និង​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ 11​ឆ្នាំ​ជាង​មកហើយ​ ទើបតែ​រយៈពេល​ជិត ​10​ ថ្ងៃ​មកនេះ​គាត់​បាន​បាត់​កាបូប​ដែលមាន​កាត​ធនាគារ​និង​ឯកសារ​សំភារៈ​ទាំងអស់​នៅ​ក្រុង​ប៉ោយប៉ែត ​ទើប​ធ្វើអោយ​គាត់​គ្មាន​ប្រាក់​សំរាប់​ស្នាក់នៅ​និង​ហូបចុក​បន្តរ​ទៀត​។​

​នៅពេលនេះ​មន្ត្រី​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​បាន​កំពុង​ជួយ​សម្រួល​រៀបចំ​ជូន​គាត់​ទៅ​ស្ថានទូត​ជប៉ុន​នៅពេល​ឆាប់ៗ​នេះហើយ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×