Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ៖ ក្នុងឱកាស​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក ខណ្ឌ នាពេលខាងមុខ ពង្រឹង ទប់ស្កាត់ ក្រុម​ចលនា​ប្រឆាំង​ក្រៅច្បាប់ ការបង្ក​ចលាចល​នៅក្នុង​សង្គម

spot_img

​កំពង់ស្ពឺ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត កំពង់ស្ពឺ បាន​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល ត្រូវការពារ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ក្នុងឱកាស​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក ខណ្ឌ នាពេល​ខាងមុខនេះ ពង្រឹង​កិច្ចសហការ​ការងារ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ទប់ស្កាត់ ក្រុម​ចលនា​ប្រឆាំង​ក្រៅច្បាប់ ការបង្ក​ចលាចល​នៅក្នុង​សង្គម ក្រុម​ឧទ្ទាម​ឆ្លៀតឱកាស​បង្ក​ឡើង​នូវ​បាតុភាព អសន្តិសុខ ដើម្បី​បំណង​ញុះញង់​ឲ្យ​មាន​ហេតុការណ៍​ផ្សេងៗ​កេី​ត​ឡើ​ង​ជាយថាហេតុ​។​

​នា​រសៀល​ថៃ្ង​ចន្ទ ទី​២០ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បេី​ក​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ ល​ទ្ឋ​ផល​កិច្ច​ប្រតិ​ប​តិ្ត​ការ​ប្រចាំ​ខែឧសភា ឆ្នាំ ២០១៩ ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត មានការ​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី ស្នងការរង នាយរង​ផែន នាយ នាយរង​ការិយាល័យ អធិការ​ក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​សរុប ៤៥​នាក់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សោម បូរ៉ា ស្នងការរង ផែន​ព្រហ្មទណ្ឌ បាន​បន្ថែម​ចំណុច​គួរ​ចាប់អារម្មណ៍​ករណី​បទល្មើស​ព្រហ្មទណ្ឌ​មួយចំនួន និង​វិធាន​ការដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​កិច្ចការ​ស្រាវជ្រាវ និង​និង​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​និង​ទាន់ពេលវេលា និង​លើកសរសើរ​ដល់​កងក​ម្លាំ​ង​ដែល​សហការ​បង្ក្រាប​លើ​ករណី​បាញ់សម្លាប់​មនុស្ស​នៅ​ស្រុក​ឱ​រ៉ា​ល់ កន្លងមក​ថ្មីៗ​នេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បានធ្វើការ​បូកសរុប​អំពី​សភាពការណ៍ និង​ដាក់​ទិសដៅ​ភារកិច្ច​អនុវត្ដ​ន៍​បន្ដ ជូន​ដល់​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ អធិការនគរបាល​តា​ម​បណ្ដា​ក្រុង ស្រុក ពិសេស​កិច្ចការ ការពារ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ក្នុងឱកាស​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក ខណ្ឌ នាពេល​ខាងមុខនេះ ពង្រឹង​កិច្ចសហការ​ការងារ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ទប់ស្កាត់ ក្រុម​ចលនា​ប្រឆាំង​ក្រៅច្បាប់ ការបង្ក​ចលាចល​នៅក្នុង​សង្គម ក្រុម​ឧទ្ទាម​ឆ្លៀតឱកាស​បង្ក​ឡេី​ង​នូវ​បាតុភាព អសន្តិសុខ ដេី​ម្បី​បំណង​ញុះញង់​ឲ្យ​មាន​ហេតុការណ៍​ផ្សេងៗ​កេី​ត​ឡេី​ង​ជាយថាហេតុ​។

​ទន្ទឹមនឹងនោះ​ករណី​ប្រជាពលរដ្ឋ​អាណាធិបតេយ្យ​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ នៅ​ស្រុក​មួយចំនួន​គួរតែមាន​វិធានការ ទប់ស្កាត់​អប់រំ​ណែនាំ ដោយ​ជំនាញ​សហការ​ពី​គណៈ​អភិបាលក្រុង ស្រុក ដេី​ម្បី​ដោះស្រាយ​បញ្ហា​កុំអោយ​កេី​ត​ឡេី​ង​រុញ​ច្រាល​សភាពការណ៍​ទៅ​ទុំ​ជោរ​ហូត​មាន​អំពេី​ហឹ​ង្សា ធ្វើជា​សេនាធិការ​ជូន​លោក​អភិបាលក្រុង ស្រុក​​ដេីម្បី​​ជ្រាប និង​មាន​មូលដ្ឋាន​ដោះស្រាយ​នៅ​មូលដ្ឋាន​ផ្ទាល់​កុំ​ទុក​ឱកាស​អោយ​ពួកគេ​ធ្លាក់ចូល​អន្ទាក់​ការអូសទាញ​ពី​ចលនា​ប្រឆាំង​ណាមួយ​។

​នៅតាម​បណ្ដា​ក្រុង ស្រុក ស្នងការដ្ឋាន​នគរបាល ខេត្ត ត្រូវ​ពង្រឹង​ក្រុម​ប្រចាំ​បញ្ជា ២៤​ម៉ោង លេី ២៤ មាន​អ្នក​រងចាំ​ទទួល​ទូរស័ព្ទ​ Hotline ពី​គ្រប់ មជ្ឈដ្ឋាន​ទាំង​ក្នុងស្រុក ក្រៅ​ស្រុក​និង​ជួយ​សម្រួល​កិច្ចការ​មួយចំនួន​ជា​កត្ដា​ចាំបាច់​ចំពោះមុខ ត្រូវ​ប្រមូលផ្តុំ កម្លាំង​ប្រចាំការ ប្រជុំជួរ​ត្រួត​ពិ​ត្យ​នៅពេល​ព្រឹក និង​ពេលយប់ ដើម្បី​ត្រៀម​អន្តរាគមន៍​ពេល​មាន​ហេតុ​ការកើត​ឡេី​ង​ជាយថាហេតុ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×