Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណបក្ស​យុវជន​កម្ពុជា ទុកពេល ៣ ថ្ងៃ​ឲ្យ​តារាចំរៀង​ម៉ៃ​សុគន្ធ សារភាព​កំហុស ដែល​រិះគន់​ខ្លួន លើ​ការថត​វីដេអូ​អប់រំ​មួយ​

spot_img

​ភ្នំពេញ​៖ លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុ​ជាមាន​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ឈប់​ថ្ងៃទី ២០ ខែ​បាន​សរសេរ​លើ facebook ថា ” ខ្ញុំ​ទុកពេល​ឲ្យ​បុរស​ម្នាក់នេះ ៣ ថ្ងៃ​​កែតម្រូវ​ការ និយាយ​​និង​សារ​របស់ខ្លួន ដោយហេតុថា​បុរស​ម្នាក់នេះ​បាន​និយាយ​ប៉ះពាល់​ដល់​សេចក្តី​​ថ្លៃថ្នូរ​របស់​កងកម្លាំង​សមត្ថកិច្ច​ ពីព្រោះ​ការថត​រឿង​អប់រំ​នេះ​មិនមែន​​នឹកឃើញ​ថត​ស្វែងរក​ប្រាក់ចំណេញ​​នោះទេ ហើយ​កងកម្លាំង​ចូលរួម​​សម្តែង​គឺមាន​បទបញ្ជា​ត្រឹមត្រូវ​ពី​នាយ​​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដោយ​​មានការ​ស្នើសុំ​ពី​រូបខ្ញុំ​ជា​អ្នកដឹកនាំ​​សម្តែង​ផ្ទាល់​។ បើសិនជា​បុរស​ម្នាក់​​នេះ​មិន​ធ្វើការ​កែតម្រូវ​នោះទេ​គឺ​នឹង​​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ ពីបទ​​ប្រមាថ​កងកម្លាំង​មាន​សមត្ថកិច្ច​។​ ​ថ្ងៃ​ផុតកំណត់​គឺ​នៅ​ថ្ងៃទី​ ២៣ ឧសភា​
​ឆ្នាំ ២០១៩ វេលា​ម៉ោង ១០ យប់​….”​។​

​លោក​បាន​បន្តថា បាន​​បើសិនជា​ក្រឡេក​ទៅក្រោយ​បន្តិច គឺ​​ថា​អាចារ្យ​ធំ​ត្រូវបាន​បងប្អូន​មួយចំនួន​​ថ្កោលទោស និងស្អប់ខ្ពើម​យ៉ាងខ្លាំង​​ដោយ​ឃើញ​នូវ​សកម្មភាព​អសីលធម៌​​របស់គាត់ ក៏ប៉ុន្តែ​បើ​យើង​យក​បេះដូង​
​មក​មើល​គាត់​ច្បាស់​ណាស់​អស់លោក​​អ្នកនឹង​អាណិត​គាត់​ជា​ពន់ពេក ព្រោះ​​ថា​អាចារ្យ​ធំ​បាន​លះបង់​នូវ​ភាពថ្លៃថ្នូរ​​របស់ខ្លួន ដើម្បី​ចូលរួម​ថែរក្សា​វប្បធម៌​​ខ្មែរ​និង​អប់រំ​យុវជន​ខ្មែរ​កុំ​ឲ្យ​ទៅប្រើ​នូវ​​គ្រឿងញៀន​នាំ​ឲ្យ​ខូចអនាគត ដោយ​​ហេតុ​គ្រឿងញៀន​បំផ្លាញ​ជីវិត​មនុស្ស​​ស្ទើ​តែ​ទាំងស្រុង រឿង​មួយទៀត​ដែល​​អាចារ្យ​ធំ​ចិត្តសឿង​នោះ គឺទោះបីជា​​ដឹងថា​ឈុត​ក្នុង​សាច់រឿង​ខ្លះ​មើលទៅ​​មាន​សភាព​អសីលធម៌ ដែល​ផ្ទុយ​នឹង​​ឆន្ទៈ​របស់ខ្លួន​ក៏ដោយ ក៏​អាចារ្យ​ធំ​នៅ​​តែ​ថត​រឿង​អប់រំ​នេះ​ដដែល​ពីព្រោះថា​​រឿងនេះ​គឺជា​រឿង​អប់រំ​ដល់​យុវជន​ខ្មែរ​
​យើង កុំ​ឲ្យ​លង់​ប្រើ​គ្រឿងញៀន​នាំ​ឲ្យ​​វិនាស​ដល់​អនាគត​យុវជន​ខ្មែរ​យើង​។​ ​ជា​ចុងក្រោយ ខ្ញុំ​សូម​អរគុណ​ដល់​តួរ​
​សម្តែង​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​​ចូលរួម​សម្តែង​រឿង​អប់រំ​នេះ ហើយ​ជា​​ពិសេស គឺ ខ្ញុំ​សូម​អរគុណ​ដល់​លោក​
​ចាងហ្វាង សាន ប៊ុនធឿន អាចារ្យ​ធំ​ ​និង​បង ៗ សមត្ថកិច្ច ដែល​បាន​រួមគ្នា​ ​ផលិត​ខ្សែ វី​ឌី​អូ អប់រំ​នេះ​បានយ៉ាង​ល្អ​​ទុកជា​ប្រយោជន៍​សង្គមជាតិ​ខ្មែរ​យើង​។​

​សូមបញ្ជាក់ថា​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក​ម៉ៃ​សុគន្ធ​ដែលជា​តារាចម្រៀង​ម្នាក់ ហើយក៏​ជា​អ្នក​ដែល​ពូកែ​ខាង​រិះគន់​លើ​បណ្ដាញ​សង្គម​ផងដែរ​នោះ បាន​សរសេរ​វាយប្រហារ​ក៏ដូចជា​សុំ​ការបំភ្លឺ​ពី​លោក​ពេជ្រ​ស្រ​ស់ូ និង​តន្ត្រី​ខេត្តសៀមរាប ទាក់ទង​នឹង​ការថត​វីដេអូ ទាក់ទង​នឹង​ការអប់រំ និយាយ​ក្មេង​ទំនើង ក៏ដូចជា​ការប្រើប្រាស់​គ្រឿងញៀន ដោយ​លោក​ម៉ៃ​សុគន្ធ​បញ្ជាក់ថា “​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ខេត្តសៀមរាប​ថា​តើ​គាត់​រាល់ថ្ងៃ​ទំនេរ​ពេក​មែន​ដែល​ត្រូវតែ​ទៅធ្វើ​ត្លុក កំប្លែង​បែបនេះ​”​។

​ទោះយ៉ាងណា​ទាក់ទង​នឹង​ការថត​វីដេអូ​អប់រំ​របស់លោក​ពេជ្រ​ស្រស់ ដែល​រួមមាន​លោក​សាន្ត ​ប៊ុនធឿន ដែលជា​ប្រធាន​ចាងហ្វាង​កាសែត​មួយ លោក​អាចារ្យ​ធំ​ដែលជា​អ្នក​អភិរក្ស​សិល្បៈ​បែប​បុរាណ លោក​ពេជ្រ​ស្រស់​ដែលជា​អ្នកដឹកនាំ​រឿង រួមជាមួយ​អ្នក​សម្ដែង​ជាច្រើន​ផងដែរ ដែលមាន​ចូលរួម​ពី​កងកម្លាំង​នគរបាលជាតិ​ប្រចាំ​នៅ​ខេត្តសៀមរាប​។ បើទោះបី ជា​វីដេអូ​នេះ​ត្រូវបាន​លោក​ពេជ្រ​ស្រស់ អះអាងថា​ជាការ​អប់រំ​ទាក់ទង​នឹង​ក្មេង​ទំនើង​ប្រើប្រាស់​គ្រឿងញៀន​ក៏ដោយ ក៏​មហាជន​មួយចំនួន​ដែល​មិន​ស្រប​នឹង​គំនិត​របស់លោក​ពេជ្រ​ស្រស់ បាន​សរសេរ​រិះគន់​លើ​​បណ្តាញ សង្គម facebook ផងដែរ​។​

​លោក​ម៉ៃ​សុគន្ធ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ​ពិនិត្យ​តាម​ការគួរ សកម្ម​ភាពខុស​ថ្ងៃ​គ្នា តែ​ទីតាំង​តែមួយ​
​បង្កើត​វីដេអូ​ថ្មី ដើម្បី​លុបដាន​រឿង​ចាស់​គឺ អាហារ​លើ​តុ ខុសគ្នា មួយ​មាន​គ្រឿងក្លែម មួយទៀត​មានតែ​បៀរ​សុទ្ធ ។ មួយ​មាន​ខ្សែដៃ តែ​ក្រោយមក​បាត់​ខ្សែដៃ ។ មួយ​មាន​ក្រដាស​ជូត​មាត់ តែមួយ​ទៀត​មាន​បារី​ទៅវិញ ។ បាត់​អ្នក​ចាក់​ចំរៀង​មួយទៀត ហា​ហ​ហាហា ជឿ​អត់​បងប្អូន ។​

​ទោះយ៉ាងណា​នៅ​យប់​ថ្ងៃទី ២០ ខែឧសភា ​បន្ទាប់ពី​ការព្រមាន​របស់លោក​ពេជ្រ ​ស្រស់មក​នោះ លោក​ម៉ៃ​សុគន្ធ​បាន​សរសេរ​សារ​សុំទោស​ដោយមាន​ខ្លឹមសារ​ថា “​ខ្ញុំបាទ​សុំ​អធ្យាស្រ័យ​ទៅលើ​បងៗ​កងកម្លាំង​សមត្ថកិច្ច ទាំង ដែល​ថ្ងៃមុន​ខ្ញុំ​បានធ្វើ​ការរិះគន់ ដោយ​មិនបាន​ដឹងថា​ការរិះគន់​នោះ​ធ្វើអោយប៉ះពាល់​ដល់​កងក​ម្លាំ​ង​មាន​សមត្ថកិច្ច​នោះទេ !!

​ជាពិសេស​ក៏បាន​អគុណ​លើ​បង ពេជ្រ ស្រស់​ផងដែរ ដែល​បាន​ណែ​នាំ និង​អនុគ្រោះ​ដល់​រូប​ប្អូន !!

​ដូច្នេះ​សូម​បងៗ​សមត្ថកិច្ច​មេត្តា​អធ្យាស្រ័យ​​ដោយ​ការគោរព​ពី​រូបខ្ញុំ​បាទ ម៉ៃ សុគន្ធ !!”៕ ដោយ​៖​កូ​ឡាប​


spot_img
×