Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ទួល​បណ្តឹងតវ៉ា​ចំនួន​៥១ បណ្តឹង​

spot_img

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧​នេះ ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ពុំ​បានទទួល​ពាក្យបណ្តឹង​ជំទាស់​ឡើយ ប៉ុន្តែ​ទទួល​បណ្តឹងតវ៉ា​ចំនួន​៥១ បណ្តឹង​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​សេចក្ដីប្រកាស​ព័ត៌មាន លេខ ២៩២ ស្ដីពី​ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្ដឹង​នៅ កបឃ​.​ស ទាក់ទង​នឹង​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង បាន​បញ្ជាក់ថា បណ្តឹងតវ៉ា​ទាំង​៥១​រួមមាន​៖ បណ្តឹងតវ៉ា​សុំ​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ចំនួន​១២​បណ្តឹង​ក្នុងនោះ ខេត្តបន្ទាយមានជ័យ​១​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង ខេត្តកំពត​១​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង និង​រាជធានី​ភ្នំពេញ​១​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង ខេត្តកំពង់ស្ពឺ​៧​បណ្ដឹង យល់ព្រម​តាម​ពាក្យបណ្តឹង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​២​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង​។ បណ្តឹងតវ៉ា​សុំ​រក្សាទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​៣៩​បណ្តឹង រួមមាន​៖ ខេត្តពោធិ៍សាត់ ៣៨​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង និង​ខេត្តតាកែវ​១​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា ក្នុងដំណាក់កាល​ចុះឈ្មោះ​បោះឆ្នោត​ដែល​បាន​កន្លងផុតទៅ ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានទទួល​ពាក្យបណ្តឹង​ចំនួន​២​បណ្តឹង ដែលជា​ប្រភេទ​បណ្តឹងសុំ​ឲ្យ​ធ្វើការ​ផាកពិន័យ​។ បណ្តឹង​ទាំង​២​នោះ មាន ១​បណ្តឹង​ផ្សះផ្សា​មិន​សះជា និង​១​បណ្តឹង​ទៀត ធ្វើលិខិត​ជូនដំណឹង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×