Monday, December 6, 2021

ពេល​ដែល​ធម្មជាតិ​តប​ត​មក​វិញ ​គឺ​រាប​គ្មាន​សល់​ (វីដេអូ)

​កាលពី​២​ថ្ងៃមុន​នេះ​នៅ​ម្ដុំ Minneola, Kansas ខ្យល់ព្យុះ​កន្ទុយ​នាគ​នេះ​បាន​មក​គួច​យក​ផ្ទះសម្បែង​ ឡាន ​សត្វពាហនៈ​ ពី​ដី​ហោះ​ពេញ​មេឃ បង្ករ​ការខាតបង់​ដ៏​មហិមា ហើយ​ទាំងអស់​នេះ​គឺ​ផ្ដើម​មក​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​និង​សកម្មភាព​នានា​ទៀត​ ដែល​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ បើ​មិន​បញ្ឈប់​ហើយ​ព្យាយាម​កសាង​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​បាត់បង់ដោយ​ភាព​អត្មានិយម​របស់​បុគ្គល​ខ្លះ​នោះទេ អ្នក​ដែល​មិន​ពាក់​ពន្ធ័​នឹង​ត្រូវ​ទទួលរង​នូវ​គ្រោះ​មហន្តរាយ​ទាំងនេះ​ជា​បន្តបន្ទាប់ ឥត​ល្ហែរ ​៕​ ក្ខិណី