Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ឈ្នះឆ្នោត​សម្រាប់​អាណិត្ត​ទី ២

spot_img

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​ឈ្នះ​ការបោះឆ្នោត​មួយ​អាណិត្ត​ទៀត​។ នេះ​បើ​យោង​តាម​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​គណៈកម្មាការ​បោះឆ្នោត​ឥណ្ឌូនេស៊ី​ត្រូវ​គេ​រំពឹងថា​នឹង​ធ្វើ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ ខែ​ឧសភា​នេះ ប៉ុន្តែ​បែរជា​ប្រកាស​មុន​ការគ្រោងទុក​មួយថ្ងៃ ក្រោយពេល​មាន​ការព្រួយបារម្ភ​ថា​អាច​នឹង​មាន​ការ​ចលាចល និង​ការតវ៉ា​តាម​ដងផ្លូវ ប្រឆាំង​​ទៅនឹង​លទ្ធផល ​។​

​គូបដិបក្ស​របស់លោក Joko Widodo បាន​ធ្វើ​ការចោទប្រកាន់​ថា​ការបោះឆ្នោត​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ១៤ ខែ​មេសា​កន្លងទៅ​មាន​ការ​លួច​​បន្លំ​យ៉ាងច្រើន​។​

​លោក Joko Widodo ឈ្នះ​ការបោះឆ្នោត​ដោយ​ទទួលបាន​សម្លេង​គាំទ្រ​ចំនួន ៥៥,៥​ភាគរយ​។​

​សូមបញ្ជាក់​ថា ក្នុង​ការបោះឆ្នោត​កន្លង​ទៅ មាន​ប្រជាជន​ចំនួន ១៥៤​លាន​នាក់​បាន​ចូលរួម ហើយ​ក្នុងចំណោម​អ្នកបោះឆ្នោត​ទាំង​អស់ មាន ៨៥,៦​លាន​នាក់​បាន​បោះឆ្នោត​គាំទ្រ​លោក Joko Widodo​។ ប្រទេស​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​មាន​ប្រជាជន​សរុប​ទាំងអស់​ចំនួន ២៦០​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×