Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ីកាត់ទោសម្នាក់ប្រហារជីវិតបុរសបារាំង ពីបទជួញដូរគ្រឿងញៀន

spot_img

តុលាការក្នុងប្រទេសឥណ្ឌូនេស៊ីបានកាត់ទោសប្រហារជីវិតដល់បុរសបារាំងម្នាក់ ពីបទជួញដូរគ្រឿងញៀនទម្ងន់ ៣គីឡូក្រាមនៅកោះទេសចរណ៍ Lombok ។

ប្រធានចៅក្រមលោក Isnurul Syamsul Arif បានធ្វើការសម្រេចកាលពីថ្ងៃច័ន្ទម្សិលមិញ ពីទោសប្រហារជីវិតលើបុរសបារាំងឈ្មោះ Felix Dorfin ដោយបញ្ជាក់ថា បុរសរស់នោះបានធ្វើឲ្យកម្មវិធីកម្ចាត់គ្រឿងញៀនរបស់រដ្ឋាភិបាលចុះខ្សោយ។

លោក Felix Dorfin ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំមុន នៅព្រលានយន្តហោះស្ថិតនៅកោះ Lombok ក្រោយពេលមន្រ្តីគយបានរកឃើញថ្នាំញៀនចំនួន ៣គីឡូក្រាម ដែលមានតម្លៃប្រមាណ ២២០.៦០០ដុល្លាអាមេរិចនៅក្នុងវ៉ាលីរបស់គាត់។

កាលពីខែមករា ដើមឆ្នាំនេះ ជនសង្ស័យនោះបានរត់ចេញពីកន្លែងឃុំខ្លួនរបស់ប៉ូលីស និងបានគេចខ្លួនអស់រយៈពេល ១០ថ្ងៃមុនពេលត្រូវបានចាប់ត្រឡប់មកវិញ។

មេធាវីរបស់លោកបញ្ជាក់ថា លោកនឹងធ្វើការប្តឹងឧទ្ធណ៍។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីមានច្បាប់តឹងរឹងបំផុតចំពោះករណីគ្រឿងញៀន ហើយពេលខ្លះនឹងធ្វើការប្រហារជីវិតអ្នកជួញដូរតែម្តង។

បច្ចុប្បន្ន មានអ្នកទោសចំនួន ១៥០នាក់កំពុងស្ថិតក្នុងទោសប្រហារជីវិតពីបទគ្រឿងញៀន ហើយ ១ភាគ ៣នៃពួកគេគឺជាជនបរទេស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ Bangkokpost

spot_img
×