Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាងហ្វាង​កាសែត​កម្ពុជា​សុវណ្ណ​ភូមិ ចូល​បំភ្លឺ​នៅ​តុលាការ ខេត្តសៀមរាប​

spot_img

​សៀមរាប​ ៖ ​ដូច​តាម​ការគ្រោងទុក ចាងហ្វាង​កាសែត​កម្ពុជា​សុវណ្ណ​ភូមិ បាន​ចូល​មក​តុលាការ ខេត្តសៀមរាប ដើម្បី​បំភ្លឺ​តាម​ដីកាកោះ​ពី​បទ​បរិហារកេរ្តិ៍ និង ញុះញង់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ប៉ុន្តែ​ទោះ​យ៉ាងណា​តុលាការ​ពុំ បាន​ឃាត់ខ្លួន​ឬ​ក៏​ចាប់​ខ្លួន​ចាងហ្វាង​កាសែត​រូប​នោះ​ទេ​។​

លោក​ផ្លុង រ៉េត ចាងហ្វាង​កាសែត​កម្ពុជា​សុវណ្ណ​ភូមិ បាន​ថ្លែងថា “​ព្រឹក​នេះ (២២​ឧសភា​) ខ្ញុំបាទ បាន​ចូល​មក​តុលាការ ខេត្តសៀមរាប ដើម្បី​បំភ្លឺ​តាម​ដីកាកោះ ដែល​លោក ក្អោប​រ៉ន ចៅសង្កាត់​ជ្រាវ និង លោក គង់ មង្គល ប្រធាន​សហគមន៍​ជ្រាវ បាន​ប្តឹង​ខ្ញុំ​ទៅ​តុលាការ ពី​បទ​បរិហារកេរ្តិ៍ និង ញុះញង់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ សូម​ថ្លែងអំណរគុណ ដល់​សម្តេច ទ្រង់​ឯកឧត្តម ពុក​ម៉ែ បងប្អូន ដែល​តែងតែ​គាំទ្រ​ខ្ញុំបាទ​”៕​ ​ដោយ ​៖​ កូឡាប​

spot_img
×