Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី WhatsApp អាច​ជា​ផ្លូវ​សម្រាប់​ជនអនាមិក (hackers) លួច​យក​ទិន្នន័យ របស់​លោក​អ្នក​

spot_img

​ភ្នំពេញ​ ៖ ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​បាន​រកឃើញ​កំហុស​បច្ចេកទេស​នៅក្នុង​កម្មវិធី WhatsApp ដែល​អាច​ឱ្យ​ជនអនាមិក​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ ។ នេះ​បើ​តាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​២១​ឧសភា​នេះ​។​
​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានឲ្យដឹងថា ​ជនអនាមិក​ប្រើ​វិធី​ហៅ​ទូរស័ព្ទ​ចូល​តាម​កម្មវិធី WhatsApp របស់​អ្នក​ប្រើ​ទូទៅ រួច​ក៏​បញ្ចូល​កម្មវិធី​សម្រាប់​លួច​យក​ទិន្នន័យ​នោះ ដែល​គេ​ជឿ​ថា​ជា​កម្មវិធី​មក​ពី​ក្រុមហ៊ុន NSO Group​ ។​

ដើម្បី​ទប់ស្កាត់​ពី​ការ​លួច​យក​ទិន្នន័យ​នេះ លោកអ្នក​ត្រូវ​តែ​ធ្វើការ update កម្មវិធី WhatsApp ទៅ version ចុងក្រោយបង្អស់ (v2.19.51 សម្រាប់ iPhone និង v2.19.134 សម្រាប់ Android) ដែល​បាន​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​សប្តាហ៍​មុន​នេះ​៕​ ដោយ​៖​កូឡាប​

spot_img
×