Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​នេះ​, តំណាង​ពលរដ្ឋ ៨​សហគមន៍ ក្នុងចំណោម ១៣​សហគមន៍ ជួបជុំគ្នា​នៅ​មុខ​សាលាខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ តំណាង​ប្រជាពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន ៨​សហគមន៍ ស្ថិតក្នុង​ចំណោម ១៣​សហគមន៍ នា​ខេត្ត​ព្រះសីហនុ បាន​មកជួបជុំ​គ្នា នៅ​ពីមុខ​បរិវេណ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​ស្នើ​ជួប​លោក​អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់​។​

​តំណាង​សហគមន៍​បន្តថា គោលបំណង នៃ​ការជួបជុំរបស់​ប្រជាពលរដ្ឋ​ទាំង ៨​សហគមន៍​នាឱកាស​នេះ ដើម្បី​ធ្វេី​ការតស៊ូ​មតិ និង​សំណូមពរ​ដល់លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​ពន្លឿន​ការដោះស្រាយ​វិវាទ​ដីធ្លី ជាពិសេស​ស្នើឲ្យ​ជួយ​ពន្លឿ​នសកម្ម​ភាពចុះវាស់​ក្បាលដី និង​ឈាន​ទៅ​ចេញ​បណ្ណ័កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ពួកគាត់ ឲ្យមាន​សុវត្ថិភាព​ឲ្យបាន​ឆាប់។​

​បន្ថែម​លើ​នេះ តំណាង​ប្រជាពលរដ្ឋ​ទាំង ៨​សហគមន៍ ក៏​បាន​យក​ឱកាស​ជួបជុំគ្នា​នៅ​ព្រឹក​នេះ លើក​ជា​សំណូមពរ​ដល់ សម្តេច​តេជោ​អគ្គមហាសេ​នាប​តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍​ដោះស្រាយ​ទំនា​ស់​ដីធ្លី​, ជួយ​ពន្លឿន​ចុះ​វាស់វែង​ក្បាលដី និង​ជួយ​ពន្លឿន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ជូន​ពួកគាត់​ប្រើប្រាស់​ឲ្យបាន​ឆាប់ ដោយ​អនុគ្រោះ​។​

​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ៨​សហគមន៍ បាន​រអ៊ូរទាំ និង​រិះគន់ សកម្មភាព​ចុះ​អនុវត្ត​ការងារ របស់​មន្ត្រី​ជំនាញ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​ហាក់​មាន​ការយឺតយ៉ាវ និង​អូសបន្លាយ​ពេល​យូរ​ឆ្នាំ​មកហើយ នៅឡើយ​គ្មាន​ដំណោះស្រាយ​ទៀត​។​

​យ៉ាងណា​ក៏ដោយ​ចុះ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញមក​ជួប និង​អនុញ្ញាតិ​ឲ្យ​តំណាង​ប្រជាពលរដ្ឋ ៨​សហគមន៍ ចូលជួប ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​ចំពោះ​លទ្ធផល​បែប​ណា​នោះ នៅ​មិនទាន់​ដឹង​ទេ ព្រោះ​កំពុង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​មិន​ទាន់​ចប់​នៅឡើយ​៕ ដែន សីមា​

spot_img
×