Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រមូល​ផល​ត្រី​ទឹកសាប​ឆ្នាំ​២០១៧ បាន​ជាង​៥៣០​ពាន់​តោន​, ការប្រមូល​ផល​ត្រី​ប្រហុក​មិនទាន់​សម្បូរ​

spot_img

​ភ្នំពេញ​៖ ការប្រមូល​ផល​ត្រី​ទឹកសាប​នៅ​ឆ្នាំ​២០១៧​នេះ ទទួលបាន​ជាង ៥៣០​ពាន់​តោន កើន​ជាង​ឆ្នាំ​២០១៦ ជាង​២​ម៉ឺន​តោន ខណៈដែល​ការប្រមូល​ត្រី​ប្រហុក ទទួលបាន​ផល​ច្រើន​គួរសម ហើយ​ត្រី​សម្រាប់​ប្រហុក​ផ្អក​និង​ត្រី​ឆ្នើ​រ​ឆ្នាំនេះ មានតម្លៃ​ថ្លៃ​ជាង​ឆ្នាំមុន​បន្តិច និង​មិនទាន់​សម្បូរ​នៅឡើយ ដោយ​រង់ចាំ​នៅ​ដើមខែ​មករា ទើប​ត្រី​ចុះ​ម្តងទៀត​។

លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល បាន​ថ្លែងថា ផល​ត្រី​ជាង ៥៣០​ពាន់​តោន​នេះ គឺជា​ចំនួន​ចាប់​ដោយ​ដៃ​ប៉ុណ្ណោះ មិនមែន​បានមកពី​ការប្រមូល​ផល​វារីវប្បកម្ម​នោះទេ ហើយក៏​មិនទាន់​បូក​បញ្ចូល​ចំនួន​ត្រី​ទឹកប្រៃ​នោះដែរ​។ ការប្រមូល​ផល​ដែលមាន​ចំនួន​កើនឡើង​បែបនេះ ត្រូវបាន​អគ្គនាយក​រដ្ឋបាល​ជល​ផល បញ្ជាក់ថា ដោយសារតែ​ស្ថានភាព​ទឹក មានការ​កើនឡើង​ខ្ពស់ជាង​ឆ្នាំមុន ហើយ​ទឹក​ឆ្នាំនេះ​ឆាប់​ឡើង និង​នៅបាន​យូរ​ប្រហែលជា ៤​ខែ ដូច្នេះ​យើង​ឃើញថា ទាំង​បរិមាណ​ការកើនឡើង និង​ទំហំ​ក៏​ធំ​ជាង​មុន ហើយ​ភ្លៀង​ទៀងទាត់​ល្អ​។​

​ដោយឡែក​សម្រាប់​ការប្រមូល​ផល​ត្រី​សម្រាប់ធ្វើ​ប្រហុក​វិញ ត្រូវបាន​លោក អេង ជា​សាន បញ្ជាក់ថា ក៏​ទទួលបាន​ផល​ច្រើន​គួរសម​ដែរ ដោយ​នៅតាម​គន្លង​ដាយ​ត្រី​ជួរ​លេខ​១៥ ផល​ចាប់ពី ២​ទៅ ៤​តោន ក្នុង​រយៈពេល​៣០​នាទី​ម្តង លេខ ១៣ និង​លេខ ១២​ផល​ចាប់ពី ១ ទៅ ១,៥​តោន រយៈពេល​៣០​នាទី​ម្តង​។ សម្រាប់​តម្លៃ​វិញ លក់​នៅ​ទីតាំង​ផែ​របស់​ដាយ​គឺ ៨០០-៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម ឈ្មួញ​ដែល​លក់​បន្ត ១០០០-១២០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​អ្នកលក់​បន្ត​ទី​២ ថ្លៃ​១២០០-១៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ឲ្យ​ដឹងថា​ពីថ្ងៃ​ទី​២២​ដល់​២៧ ខែធ្នូ ឆ្នាំ ២០១៧ និង​ពី​ថ្ងៃទី​២១ ដល់​២៦ ខែមករា ឆ្នាំ​២០១៨ ជា​ពេលដែល​អាច​នេសាទ​ត្រី​បាន​ច្រើន បើសិនជា​មេឃ​ស្រឡះ​គ្មាន​ភ្លៀង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×