Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​គ្រូបង្រៀន​ភាសា​កូរ៉េ​ម្នាក់​ស្លាប់ សង្សយ័​ជា​ករណី​រំលោភ​សម្លាប់​

spot_img

​កំពង់ចាម​ ៖ នារី​ម្នាក់​ជា​គ្រូបង្រៀន​ភាសា​កូរ៉េ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅវេលា​ម៉ោង ៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​សាលាបឋមសិក្សា​ហ៊ុន ណេង ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​ករណី​ឃាតកម្ម​មួយ​បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្ត​ញ្ញាណ បានធ្វើ​សកម្មភាព​វាយ​ជន រងគ្រោះ​ប្រុស​-​ស្រី​ពីរ​នាក់ បណ្តាលឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែងកើតហេតុ ឯ​ម្នាក់​ទៀត​រងរបួស​ធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ទីតាំង​កន្លែង​កើតហេតុ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ហ៊ី ធា​វីន ភេទ​ស្រី អាយុ​២៤​ឆ្នាំ (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) មាន​ទីលំនៅ ស្ថិតនៅក្នុង​ភូមិ​អណ្តូងច្រោស ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​គ្រូបង្រៀន​ភាសា​កូរ៉េ នៅ​សាលាបឋមសិក្សា​ហ៊ុន​ណេង​ស្ទឹងត្រង់ សាកសព​នារី​ជា​គ្រូ​ភាសា​កូរ៉េ ស្ថានភាព​បែកក្បាល ពាក់អាវ តែ​ខោ​ត្រូវ​គេ​សម្រាត​ចេញ​ទាំង​អស់​។​

​ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ម៉ៅ សុខ​មិញ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ចាក់ ឃុំ​ព្រែក​ចាក់ ស្រុក​ស្ទឹងត្រង់ រងរបួស​ធ្ងន់ កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ចំពោះ​អំពើ​ឃាតកម្ម​ខាងលើនេះ សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័យ​ជា​ជំហាន​ដំបូង​ថា ផ្តើម​ពី​រឿង​ស្នេហា​ត្រីកោណ​។​

​ខណ​:​ពេលនេះ សមត្ថកិច្ច កំពុង​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ ដើម្បី​ប្រមូល​វត្ថុតាង និង​ស្រាវជ្រាវ តាម​ចាប់​ជនសង្ស័យ យក​មក​ផ្តន្ទាទោសតាម​ផ្លូវច្បាប់ ៕​ ដោយ ​៖​ កូឡាប​

spot_img
×