Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNHR កំពុង​តាមដានពី​ស្ថានភាព​របស់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​កោះហៅ ឬ​ឃុំខ្លួន​

spot_img

​ភ្នំពេញ ​៖ ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (UNHR) កំពុង​តាមដាន​ដោយ​កង្វល់​អំពី​ស្ថានភាព​របស់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​កោះហៅ ឬ​ឃុំខ្លួន​ដោយ​មន្ត្រី​នគរបាល ឬ​តុលាការ​ ។

​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ផ្សាយ​លើ​ផេក​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​២១​ឧសភា​នេះ​ថា ក្នុងនាម​ជា​អ្នករាយការណ៍ ពិសេស​លោក​ស្រី រ៉ូ​ណា ស្មី​ត បាន​មានប្រសាសន៍​ក្នុងអំឡុងពេល​បេសកកម្ម របស់​លោកស្រី​នាពេល​ថ្មីៗ​នេះ​ថា “​មាន​តម្រូវការ​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ តែ​មួយ​ដែល​ផ្តោត​ទៅលើ​បញ្ហា​ជាជាង​ផ្តោតលើ​បុគ្គល​។ ករណី​នេះ​រួម​ជាមួយនឹង ការការពារ​ដោយ​ច្បាប់​នៃ​សេរីភាព​បញ្ចេញមតិ អាច​ជួយ​ឲ្យមាន​ភាពជោគជ័យ លើ​បញ្ហា​ប្រឈម​នានា​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​សម្រាប់​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​”៕​ ដោយ​៖​កូឡាប​

spot_img
×