Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាម្នាក់ ប្រើ​កាំភ្លើង​អាកា​បាញ់សម្លាប់ខ្លួន​ឯង​ នៅ​ក្នុង​ឃ្លាំងដាក់អាវុធកងពលតូចលេខ ៥៣

spot_img

​បាត់ដំបង ៖ មន្ត្រីយោធាម្នាក់មានជំងឺ​ប្រចាំកាយ បានរត់​ចូល​ឃ្លាំងដាក់អាវុធនៅ​កងពលតូចលេខ ៥៣ យកអាវុធអាការ ៤៧ មក បាញ់ក្បាលខ្លួនឯងស្លាប់​ក្នុង​ថ្លុកឈាម​។​

​ការធ្វើអត្តឃាតនេះ បានកើតឡើងនៅវេលាម៉ោង​១ រសៀល ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ក្នុងកងពលតូចលេខ ៥៣ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បានឲ្យ ដឹងថា នៅមុនពេលកើតហេតុ គឺមានមន្ត្រីយោធាឈ្មោះ ធិ ប ខុម បានចាក់សោទ្វារឃ្លាំងដាក់អាវុធ Ak ដើម្បី បោសសម្អាត ដែលការបោសសម្អាតឃ្លាំងនេះ គឺមានតែម្នាក់ឯងប៉ុណ្ណោះ ហើយក៏បានយកសំរាមទៅចោល ខណៈនោះក៏មានមន្ត្រី យោធាឈ្មោះ ឡុច បញ្ញា បានរត់ចូលក្នុង ឃ្លាំងអាវុធ ហើយទាញទ្វារឃ្លាំងបិទចាក់សោ ព្រមទាំងបានយកកាំភ្លើង AK ៤៧ បាញ់ក្បាលខ្លួនឯងដើម្បីសម្លាប់ខ្លួនតែម្តង ដោយ​មូលហេតុ គឺជនរងគ្រោះ​មាន​ជំងឺ​សរសៃប្រសាទ​ប្រចាំកាយ ៕​ ដោយ​៖​កូឡាប​

spot_img
×