Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ជីវៈចម្រុះ​ឆ្នាំនេះ​ផ្តោត​លើ​ប្រធានបទ “ជីវៈចម្រុះ​របស់​យើង អាហារ​របស់​យើង សុខភាព​របស់​យើង​”

spot_img

​ខេត្ត​មណ្ឌលគិរី ​៖ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​រៀបចំ​ទិវា​ជីវៈចម្រុះ​អន្តរជាតិ​២២ ឧសភា លើក​ទី​៦ នៅ​សួនឧទ្យាន​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ ជាង​១០០០​នាក់ នា​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​ជីវៈចម្រុះ​របស់​យើង អាហារ​របស់​យើង សុខភាព​របស់​យើង (Our Biodiversity, Our Food, Our Health)” ។​

​លោកស្រី ចាន់ សុ​ម៉ាលី អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្នុងនាម​ជា​តំណាង​ជន​បង្គោល​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​បានបញ្ជាក់​ថា កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​ (UN-CBD)​នៅ​ឆ្នាំ​១៩៩៥​។ លោកជំទាវ បានឱ្យ​ដឹង​ដែរ​ថា ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី និង ស្ថាប័ន បង្គោល ក្នុង​ការអនុវត្ត​អនុសញ្ញា​សហប្រជាជាតិ ស្តីពី​ជីវៈចម្រុះ ក្រសួង​បរិស្ថាន​មាន​កាតព្វកិច្ច​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ជីវៈចម្រុះ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៩​នេះ ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​បណ្តាស្ថាប័ន ប្រជា​សហគមន៍ អង្គការ ដៃគូ​ជាតិ​-​អន្តរជាតិ និង​បណ្តា​អ្នកពាក់ព័ន្ធ​សំដៅ​លើកកម្ពស់​ការគ្រប់គ្រង​និង​ការអភិរក្ស​ធនធាន​ជីវៈចម្រុះ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជា​ឱកាស​សម្រាប់​ផ្សព្វផ្សាយ ដល់សាធារណជន​​ឱ្យ​កាន់​យល់ដឹង​ពី​តម្លៃ​នៃ​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​មិន​អាច​ខ្វះ​បាន ​។​

​លោក ជា សំអាង អនុរដ្ឋលេខាធិការ តំណាង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​លើកឡើង​ថា ការ​ប្រារព្ធ​ទិវា​ជីវៈចម្រុះ​ឆ្នាំនេះ ដើម្បី​បង្កើន និង​ពង្រីក​ការយល់ដឹង​អំពី​ការពឹង​អាស្រ័យ​លើ ប្រព័ន្ធ ម្ហូប អាហារ អាហារូបត្ថម្ភ និង សុខភាព​របស់​យើង​អាស្រ័យ​លើ​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែលមាន​សុខភាព​ល្អ​។ ប្រធានបទ​ឆ្នាំនេះ ផ្សារ​ភ្ជាប់​នឹង​អត្ថន័យ គុណ​តម្លៃ​របស់​ជីវចម្រុះ ភាព​សម្បូរបែប ដែល​ផ្តល់​ដោយ​ប្រព័ន្ធ​ធម្មជាតិ សម្រាប់ ជីវិត មនុស្ស និង​សុខុមាលភាព នៅ​លើ​ផែនដី​ហើយ​ក៏​ចូល​រួមចំណែក​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ផ្សេងៗ​ទៀត រួមទាំង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ការ​បន្សាំ ការស្តារ ប្រព័ន្ធ​អេកូឡូស៊ី ទឹកស្អាត និង​ការបំបាត់​សេចក្តីស្រេកឃ្លាន​ជាដើម​។

​លោក ជា សំអាង លើកទឹកចិត្ត​ឱ្យ​មនុស្ស​ទាំងអស់ ដែល​ជា​ចំណែក​មួយ​នៃ​ជីវៈចម្រុះ ចាំបាច់​ត្រូវតែ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការអភិរក្ស​ជីវៈចម្រុះ ដែល​ជា​កត្តា​លី​ករ​ដ៏​សំខាន់ មួយ​ក្នុង​ការ​បម្លែង​ប្រព័ន្ធ​ម្ហូបអាហារ និង​ការលើកកម្ពស់​សុខភាព​មនុស្ស​សម្រាប់​កូនចៅ ជំនាន់​ក្រោយ​របស់​យើង​។ សូមបញ្ជាក់​ថា នៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជីវៈចម្រុះ​ឆ្នាំ​២០១៩​នេះ ក្រុម​ការងារ​ក៏​បាន​រៀបចំ​ឱ្យមាន​កម្មវិធី​ល្បែង​កម្សាន្ត ការទស្សទាយ​សម្លេង​សត្វ​យំ ការ​ផ្គុំ​រូប​សត្វព្រៃ និង​កម្មវិធី​សំនួរ​-​ចម្លើយ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​បរិស្ថាន សារសំខាន់​នៃ​ជីវៈចម្រុះ និង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×