Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី ប្រកាស​លុបបំបាត់​ទីតាំង​ល្បែង​ហ្គេម​ស៊ីសង​ខុស​ច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ ​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ដើម្បី​លុបបំបាត់​ទីតាំង​ល្បែង​ហ្គេម​ស៊ីសង​ខុសច្បាប់​ក្នុង​រាជធានី​ភ្នំពេញ ចាំបាច់​ត្រូវមាន​ឆន្ទៈ​ម្ចាស់ការ​ខ្ពស់​ពី​សំណាក់​កម្លាំង​ជំនាញ​គ្រប់​លំដាប់ថ្នាក់​រាប់​ពី​មូលដ្ឋាន​ផ្ទាល់​តែម្ដង​។​

​នា​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​មាន​គោលការណ៍​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​ក្រុមការងារ​ជំនាញ​តាម​ខណ្ឌ​ទាំងអស់ ដើម្បី​ចាត់ការ​បញ្ហា​ល្បែង​ហ្គេម​ស៊ីសង​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​រាជធានី​ភ្នំពេញ​៕​ ដោយ​៖​កូឡាប​

spot_img
×