Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ១០​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​លួច ឆក់ ១២​ករណី ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ ១០​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ១២​ករណី និង​វត្ថុតាង នៅ​ថ្ងៃ​ទី​២១​ឧសភា​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខ​ជា​សាធារណៈ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។​

​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​ចំនួន ២​ក្រុម ឃាត់​ខ្លួន​ចំនួន ១០​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ១២​ករណី ក្នុងនោះ​មាន ៖

​ក្រុមទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧​នាក់ ពាក់​ពន្ធ័​ប្រព្រឹត្តបទ​ល្មើស​ចំនួន ៦​ករណី មាន​៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​ការប្រើ​អំពើហឹង្សា (​ប្រើ​ដាវ​កែច្នៃ កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​) ចំនួន ៥ ករណី និង​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន ១ ករណី និង​ចាប់យក​វត្ថុតាង​ធ្វើ​សកម្មភាព ដាវ​កែឆ្នៃ​ចំនួន ២ ដើម ម៉ូតូ​មួយ​គ្រឿង និង ភស្តុតាង​ជា​របស់​ជនរងគ្រោះ​ម៉ូតូ​ចំនួន ២ ស្លាក​លេខ​ម៉ូតូ​ចំនួន ០២ បន្ទះ ។​

​ក្រុមទី​២ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់​ពន្ធ័​ប្រព្រ​ព្រឹត្ត​បទល្មើស ចំនួន​៦ ករណី មាន ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើហិង្សា (​ឆក់​ទ្រព្យសម្បត្តិ​)​ចំនួន ៤​ករណី ,​អំពើ​លួច (​កាច់​ក​ម៉ូតូ​) ចំនួន ១ ករណី និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​១​ករណី ។​

​បញ្ជូន​មក​ការិយាល័យ​ដើម្បី​ធ្វើ​ការសាកសួរ ចាត់ការ​តាម​នីតិវិធី មាន​ដូចខាងក្រោម ៖

​ក្រុមទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧​នាក់ ៖

១-​ឈ្មោះ ហួរ វណ្ណឌី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ ៧២ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ១៧​និង​៣0​នាទី នៅ​ចំណុច​ផ្ទះជួល​លេខ​៧២ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ ឡេង សុខ​ណៃ ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សុ​ក្រម​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១៧​និង​៣0​នាទី នៅ​ចំណុច​ផ្ទះជួល​លេខ​៧២ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ៣-​ឈ្មោះ​ឃី​ន សូ​ណាល់ ហៅ​សូ​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ​៧២ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ១៧​និង​៣0 នាទី នៅ​ចំណុច​ផ្ទះជួល​លេខ​៧២ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។ ៤-​ឈ្មោះ ទ្រី ករុណា ហៅ​កាក់ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ១៧​និង​៣0 នាទី នៅ​ចំណុច​ផ្ទះជួល​លេខ​៧២ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ៥-​ឈ្មោះ ចំរើន សម្បត្តិ ហៅ​ពៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥១៥ ផ្លូវលំ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១៧​និង​០0 នាទី ចំណុច​ក្នុង​វត្ត​ន​ន្ន​មុន្នី ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ៦-​ឈ្មោះ ស៊ា​ង ម៉េង​លាភ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សុ​ក្រម​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល ១៧ និង ៣0 នាទី នៅ​ចំណុច​ផ្ទះជួល​លេខ​៧២ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ៧-​ឈ្មោះ លី វ៉ាន់ណេត ភេទ ប្រុស អាយុ ១៧ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល ១៧ និង ៣0 នាទី នៅ​ចំណុច​ផ្ទះជួល​លេខ​៧២ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង និង​ភស្តុតាង​ចាប់​យក​បាន គឺ​ដាវ​ដែក​ចុង​ស្រួច មាន​ប្រវែង​ចំនួន​៤១​សង់ទីម៉ែត្រ​ចំនួន​០១​ដើម​ចាប់​យក​ពី​ឈ្មោះ ហួរ វណ្ឌ​ឌី ។ ដាវ​ដែក​ចុង​ស្រួច ប្រវែង​៥៥ សង់ទីម៉ែត្រ ចំនួន ០១ ដើម ចាប់​យក​ពី​ឈ្មោះ ឃី​ន សូ​ណាល់​។ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ ២០១៩ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥៥០៦៨៤៧ ។ ស្លាក​លេខ​ម៉ូតូ​លេខ កណ្តាល ១AD-៩៨៧៤ ចំនួន​០១​បន្ទះ ចាប់​យក​ពី​ឈ្មោះ ឃី​ន សូ​ណាល់ ជា​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ តេង រាត្រី​។ ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត ២០១៨ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥២០៥២៦៤ ពាក់​និង​ស្លាក​លេខ​ម៉ូតូ​លេខ កំពត ១M ៥៤៣៦ ចំនួន ០១ បន្ទះ ចាប់​យក​ពី​ឈ្មោះ ឃី​ន សូ​ណាល់ ជា​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ នូវ ឫទ្ធី ។ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ ២០១៩ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥៣៥៩១៨៣ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ១F-៧១៤០ ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ ទ្រី ករុណា ហៅ កាក់ ។​

​ករណី​ទី​១ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើហឹង្សា (​ប្រើ​ដាវ​កែច្នៃ កាប់​ជនរងគ្រោះ​រងរបួស​ចំ​ថ្ពាល់​ខាងឆ្វេង , បបូ​មាត់​ខាងឆ្វេង និង​លើ​ក្បាល​ខាងស្តាំ រងរបួស​ជា​ទម្ងន់ យក​ម៉ូតូ​ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១AH ២០៥២) ប្រព្រឹត្ត​នៅ​ចំណុច​គល់​ស្ពាន​ស្រុក​ធំ ផ្លូវលំ ភូមិ កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០០ និង​០០ នាទី ជនរងគ្រោះ​ឈ្មោះ ស៊ឹម ស៊ីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​២ ភូមិ​ត្រមែង ឃុំ ជំ​ពោន ស្រុក សំរោង ខេត្ត តាកែវ មុខរបរ ជាងផ្សារដែក​សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត ២០១៨ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥២៨៣៣៤៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១AH ២០៥២​។​

​ករណី​ទី​២ ៖-​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើហឹង្សា (​ប្រើ​ដាវ​កែច្នៃ កាប់​ជនរងគ្រោះ​ចំ​លើ​ក្បាល និង​ស្មា​ខាងឆ្វេង​រងរបួស​ធ្ងន់ យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ឆ្នាំ​ផលិត ២០១៩ ពាក់​ស្លាក​លេខ កណ្តាល ១AD ៩៨៧៤ ) ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ដុល ផ្លូវលំ ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង ២២ និង ០០ នាទី ។​ ​ជនរងគ្រោះ ឈ្មោះ តេង រាត្រី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល មុខរបរ ជាង​កាត់ដេរ​​សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត ២០១៨ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥២៨៣៣៤៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១AH ២០៥២ ។​

​ករណី​ទី​៣ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើហឹង្សា (​ប្រើ​ដាវ​កែច្នៃ កាប់​ជនរងគ្រោះ​យក​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុយ​គី​ឡេត ពណ៌ ខៀវ ស ឆ្នាំ​ផលិត ២០១៩​លេខ​តួ​-​លេខ​ម៉ាស៊ីន ៤២៦៣៧៦​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​១J-៦៦៨១)​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ក្លោងទ្វារ​វត្ត​ចាស់​ការ ដ្ឋា​ន​កិន​ថ្ម​ឧកញ៉ា​លឹម​ប៊ុណ្ណា ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១ និង​៣០ នាទី ។​

​ជនរងគ្រោះ​ឈ្មោះ សែម សុ​ផានិត ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​ពោន ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូ​ឃ្មុំ មុខរបរ កសិករ សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុយ​គី​ឡេត ពណ៌​ខៀវ​ស ឆ្នាំ​ផលិត​២០១៩ លេខ​តួ​-​លេខ​ម៉ាស៊ីន ៤២៦៣៧៦​ពាក់​ស្លា​កលេ​ត្បូងឃ្មុំ​១J-៦៦៨១​។​

​ករណី​ទី​៤៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើហឹង្សា (​ប្រើ​ដាវ​កែច្នៃ កាប់​ជនរងគ្រោះ​យក​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GY ១៨២៧ ) ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​យាយ​ស ផ្លូវជាតិ​លេខ​៧ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ២៣ និង ០២ នាទី ។ ជនរងគ្រោះ ឈ្មោះ ធូ ស៊ី​មាន ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ​ភូមិ​កំពង់​ឫស្សី ឃុំ​ជី​រោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ
​សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត ២០១៨ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥២១១៩៧៩ ពាក់​ស្លាក​លេខ ភ្នំពេញ ១GY ១៨២៧​។​

​ករណី​ទី​៥៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើហឹង្សា (​ប្រើ​ដាវ​កែច្នៃ កាប់​ជនរងគ្រោះ​យក​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត ២០១៨ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥២០៥២៦៤ ពាក់​ស្លាក​លេខ កំពត ១M ៥៤៣៦ ) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវលំ ភូមិ​ត្រពាំង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង ២៤ និង ០០ នាទី ។​
​ជនរងគ្រោះ ឈ្មោះ នូវ រិទ្ធី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅ​ភូមិ​ត្យឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។ សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត ២០១៨ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥២០៥២៦៤ ពាក់​ស្លាក​លេខ កំពត ១M ៥៤៣៦​។​

​ករណី​ទី​៦៖​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧២ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៧ និង ៣០ នាទី ។​
​ក្រុមទី​២ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់​៖ ១-​ឈ្មោះ បូ អៀង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ មិន​ពិតប្រាកដ ត្រូវ​ឃាត់​នៅ​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល ២៣ និង ០០ នាទី នៅ​ចំណុច​ភូមិ​ថ្មី ផ្លូវលំ សង្កាត់​កា​កាប​២ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ រី ហុង ហៅ ហ៊ីម ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​បន្លែ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ឃាត់​នៅ​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល ២៣ និង ០០ នាទី នៅ​ចំណុច​ភូមិ​ថ្មី ផ្លូវលំ សង្កាត់​កា​កាប​២ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ ប៊ុន សុភ​ក្រ័ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ឃាត់​នៅ​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល ២៣ និង ០០ នាទី នៅ​ចំណុច​ភូមិ​ថ្មី ផ្លូវលំ សង្កាត់​កា​កាប​២ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ករណី​ទី​១ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​ការប្រើ​អំពើហឹង្សា (​ឆក់​កាបូបស្ពាយ​បណ្តាលឲ្យ​ជន​រងគ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ) នៅ​ចំណុច​មុខ​ហាង​គ្រួសារ​កក់ក្តៅ​ផ្ទះ​លេខ ១៥៣E០ ផ្លូវ​មុន្នី​រ៉េត ក្រុមទី ៤៩ ភូមិ ១៦ សង្កាត់ បឹង​សាឡាង ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ០៦ និង ១០ នាទី ។ ជនរងគ្រោះ ឈ្មោះ តាក់ គឹម​ជ្រី ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ​ស្នាក់​នៅផ្ទះ​លេខ​៤៥​អា ផ្លូវ​លេខ ៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។ សម្ភារៈ​បាត់បង់ កាបូបស្ពាយ​ពណ៌​ស៊ី​ជម្ពូ ចំនួន ០១ មិនដឹង​ចំនួន​ប្រាក់​ដែល​បាត់បង់ ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក OPPO ស៊ីម​កាត​លេខ ០៧០ ៦៩៧ ៣៣៣ ។​

​ករណី​ទី​២ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(​ឆក់​កាបូប​យួរដៃ ពណ៌ ពង​មាន់ ដៃ​ពណ៌ ស​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០១ ផ្លូវ​លេខ​៦០០ ក្រុមទី​៥៣ ភូមិ​១២ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ០៤ ខែ តុលា ឆ្នាំ ២០១៨ វេលា​ម៉ោង ០៩ និង ៣៥ នាទី ។ ជនរងគ្រោះ​ឈ្មោះ រស់ សុផល ភេទ ស្រី អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​១០ ផ្លូវ​លេខ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្ភារៈ​បាត់បង់​មាន កាបូប​យួរដៃ ពណ៌ ពង​មាន់ ដៃ​ពណ៌ ស ចំនួន ០១ ទូរ​សព្ទ័​ដៃ​ម៉ាក IPhone7Plus ពណ៌ ទឹកប្រាក់ ចំនួន ០១ គ្រឿង ទូរ​សព្ទ័​ដៃ​ម៉ាក Samsung ស៊ីម​ពីរ ពណ៌ ទឹកប្រាក់​ចំនួន ០១ គ្រឿង ប្រាក់​ដុល្លារ ចំនួន ៣០០០​ដុល្លារ​អាមេរិក ប្រាក់រៀល ចំនួន ២ ០០០ ០០០ រៀល ចិញ្ចៀនពេជ្រ ចំនួន ០១ វង់ មាន​ដាំ​ត្បូង​ចំនួន ០៣​គ្រាប់ ត្បូង​នៅ​ចំ​កណ្តាល​ទំហំ ៨​លី ត្បូង​សងខាង​ចំនួន ០២ គ្រប់ ក្នុង​មួយ​គ្រាប់ៗ​ទំហំ ៤​លី ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន ០១ សន្លឹក ប័ណ្ណ​បើកបរ​រថយន្ត ចំនួន ០១ សន្លឹក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ ខ្មែរ ចំនួន ០១ សន្លឹក និង​កូន​កាបូបដៃ ពណ៌ ខ្មៅ ចំនួន ០១ ។​

​ករណី​ទី​៣ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( ឆក់​កាបូប​ក្រវ៉ាត់​ចង្កេះ ពណ៌ ខ្មៅ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤D ផ្លូវ​លេខ​២០១ ក្រុម​១០ ភូមិ​២ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ០៧ ខែ មិថុនា ឆ្នាំ ២០១៨ វេលា​ម៉ោង ១៣ និង ០៥ នាទី ។ ជនរងគ្រោះ​​ឈ្មោះ ខូវ ស៊ីវ​អាង ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៦​អា ផ្លូវ​លេខ​២០១ ក្រុមទី​១០ ភូមិ​២ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ សម្ភារៈ​បាត់បង់ កាបូប​ក្រវ៉ាត់​ចង្កេះ ចំនួន ០១ ,​ប្រាក់​ដុល្លារ​ជាង ១០០០ ដុល្លារ​អាមេរិក ,​ប្រាក់រៀល ចំនួន ២ ៨០០ ០០០ រៀល ,​ប្រាក់​បាត​ថៃ ចំនួន ៣៥០០ បាត ,​ទូរ​សព្ទ័​ដៃ ចំនួន ០២ គ្រឿង ម៉ាក​អាយ​ហ្វូន​ស៊ិច​ផ្លើ​សអេស ពណ៌ ផ្កាឈូក ស៊ីម​កាត​លេខ ០១២ ៥៤០២៣១ និង​ម៉ាក​អាយ​ហ្វូន​ស៊ិច ពណ៌​ខ្មៅ ស៊ីម​កាត​លេខ ០១១ ៣១៨០២៤ និង​សម្ភារៈ​មួយចំនួន ។​

​ករណី​ទី​៤ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( ឆក់​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក អាយ​ហ្វូន ៧ ផ្លឹស ពណ៌​ក្រហម ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០៩ ផ្លូវ​លេខ ១៤៦ ភូមិ ១១ សង្កាត់ ទឹក​ល្អក់​ទី​២ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៣ ខែ តុលា ឆ្នាំ ២០១៨ វេលា​ម៉ោង​ប្រហែល ១២ និង ៣០ នាទី ។ ជនរងគ្រោះ ឈ្មោះ រិន ភារម្យ ភេទ ប្រុស អាយុ អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​២៣៣ ផ្លូវ​លេខ​១៤៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ សម្ភារៈ​បាត់បង់ ទូរ​សព្ទ័​ដៃ​ម៉ាក IPhone ៧​ផ្លឹស ពណ៌ ក្រហម ស៊ីម​កាត​លេខ ០៩២ ៥១៥១២២ ។​

​ករណី​ទី​៥ ៖ អំពើ​លួច (​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុយ​គីនិច ពណ៌ ស សេរី​ឆ្នាំ​២០១៨ លេខ​តួ​-៣៣០៧៦៤ លេខ​ម៉ាស៊ីន ៥២៣៣០៧៤៧ ពាក់​ស្លាក​លេខ បាត់ដំបង​១AC-២០៧៦) នៅ​ចំណុច​មុខ​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១២ ខែ ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ០៥ និង ០០ នាទី ។ ជនរងគ្រោះ ១-​ឈ្មោះ ឡយ ណាវី ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុយ​គីនិច ពណ៌ ស សេរី​ឆ្នាំ​២០១៨ លេខ​តួ​-៣៣០៧៦៤ លេខ​ម៉ាស៊ីន ៥២៣៣០៧៤៧ ពាក់​ស្លាក​លេខ បាត់ដំបង​១AC-២០៧៦​។​

​ករណី​ទី​៦ ៖​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល ២០ និង ៣០ នាទី ។​

ជនសង្ស័យ និង​វត្ថុតាង នគរបាល​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕​ ដោយ ៖ កូឡាប​

 

spot_img
×