Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង លោក ចាន់ សម័យ ទទួល​បាន​ផ្ទះ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

spot_img

​ភ្នំពេញ ​៖ ក្រោយ​ពី​ហែល​ឆ្លង​ជីវិត​ដ៏​លំបាក​ដោយ​ជីវភាព​ខ្វះខាត និង​មាន​ជំងឺ​ប្រចាំកាយ​ក្រោម​ការរស់នៅ​ផ្ទះជួល​តោកយ៉ាក​នោះ តារាចម្រៀង ចាន់ សម័យ​ទទួលបាន​ផ្ទះ​វីឡា​កូនកាត់​មួយ​ខ្នង​ជា​ទីជម្រក​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន​។​

ក្រោយ​ផ្ទុះ​រឿង​ធ្លាក់ខ្លួន​ឈឺ​ជំងឺរបេង​ឆ្អឹងខ្នង និង​ដល់​ថ្នាក់​ធ្លាក់ខ្លួន​សំងំ​ស្ទូចត្រី​ចិញ្ចឹម​ជីវិត​គ្រួសារនោះ ម្ចាស់​បទមិន​ស្រលាញ់​អូន​មិនបាន លោក​ចាន់ សម័យ ទទួលបាន​ការជួយ​ជ្រោមជ្រែង​ពី​អ្នកសិល្បៈ និង​សប្បុរសជន​ជាច្រើន​។ ក្នុងនោះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ជួយឧបត្ថម្ភ ជា​ទឹកប្រាក់ និង​ការលើកទឹកចិត្ត​ដល់​តារា​ចម្រៀង​រូប​នេះ​ផងដែរ។ មើលឃើញ​ពី​ការលំបាក​ដែល​ត្រូវ​​រង​ជីវភាព​រស់នៅ​ផ្ទះ​ជួលនិង​ចិញ្ចឹម​កូនប្រុស​ស្រី​ដល់​៥​នាក់ សម្តេច​ទាំង​ពីរ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ទី​ជម្រក​សម្រាប់​តារាចម្រៀង​រូប​នេះ​ផង​ដែរ ដោយ​ក្នុង​នោះ​លោក​ឧកញ៉ា ឡេង​ណា​វ៉ា​ត្រា​ ក៏​បាន​ជួយ​ផ្តល់​ដី​សម្រាប់​សាងសង់​ផ្ទះ ដែល​ខណៈ​ពេល​នេះ​តារា​ចម្រៀង​រូបនេះ​បាន​ទទួល​ផ្ទះ​ជា​ផ្លូវការ​ដែល​ផ្ទះ​នោះ​នៅលើផ្ទះ​ដី​ប្រមាណ​៩ គុណ​១២​ម៉ែត្រ​នា​តំបន់​ទួល​ពង្រ​ខណ្ឌ​ដង្កោ​ផងដែរ ដែល​តាម​ការបញ្ជាក់រ​បស់​លោក​ឧកញ៉ា បាន​លើកឡើង​ថា ​ផ្ទះ​នេះ​សាងសង់​អស់​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក និង​តម្លៃ​ដី​គឺ​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ ​។​

​តារាចម្រៀង ចាន់ សម័យ​បានបង្ហាញ​ពី​អារម្មណ៍​រំភើប​ទាំង​មិន​នឹកស្មានថា​ជីវិត​ដែល​ស្ទើ​ស្លាប់​របស់​លោក​ត្រូវ​បាន​រស់​ឡើង​វិញ​ជាមួយនឹង​ការទទួល​បាន​ការសណ្តោស​ប្រណី​របស់​សម្តេច​ដោយ​ផ្តល់​ទីជម្រក​សមរម្យ​សម្រាប់​លោក ប្រពន្ធ និង​កូនៗ​បានរស់នៅ​។​
សូមបញ្ជាក់​ថា​៖ កម្មវិធី​ប្រគល់​ផ្ទះ​នេះ ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២០​ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ផ្ទះ​ផ្ទាល់​ដោយ​មាន​ការចូលរួម​ពី​សំណាក់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា លោក​ឧកញ៉ា ឡេង​ណា​វ៉ា​ត្រា លោក​ចាន់ សម័យ និង​ក្រុមគ្រួសារ​ផងដែរ​ ។​

​នៅពេល​នេះ​តារា​ចម្រៀង ចាន់ សម័យ មាន​ផ្ទះសម្បែង​សម្រាប់​ឲ្យ​ប្រពន្ធ​កូន​រស់នៅ​សមរម្យ​នឹង​គេ ឈប់​នៅ​ផ្ទះជួល​ទៀតហើយ បន្ទាប់ពី​សម្ដេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អាណិតអាសូរ ទិញ​ផ្ទះ​ឲ្យ​លោក​ក្នុង​បុរី​ឡេង​ណា​វ៉ា​ត្រា ​។ ពិធី​ប្រគល់​បាន​ធ្វើឡើង​នៅ ល្ងាច​ថ្ងៃ​ទី​២១ ខែ ឧសភា ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង លោក ហេង ឡុង ស្ថាបនិក​សមាគម​មិត្ត​ស្ម័គ្រចិត្ត​សិល្បៈ​ជួយ​សង្គម​។​

​ក្រោយពី​ទទួលបាន​ផ្ទះ​យ៉ាង​ស្រស់​ស្អាត​ហើយ​នៅក្នុង​បុរី​ក្នុង​រាជធានី​ភ្នំពេញ​ថែមទៀត លោក ចាន់ សម័យ បាន​សម្ដែង​អារម្មណ៍​រំភើប​ខ្លាំងណាស់ ដោយ​កន្លងមក​លោក​មិន​ធ្លាប់ ស្រមៃ​ថា និង​មាន​ផ្ទះ​ផ្ទាល់ខ្លួន​ដើម្បី​ឲ្យ​ប្រពន្ធ​កូន​ស្នាក់​នៅ​ឡើយ​។ ម្ចាស់​បទ «​សុំ​មេមាន់​មួយ​» លោក​សូម​អរគុណ​ខ្លាំង​ណាស់​ដល់​សម្ដេច​ទាំងពីរ ដែល​មាន​ចិត្ត​ប្រោសប្រណី​ដល់​រូបលោក​និង​ក្រុមគ្រួសារ ដែល​ចាប់ពីពេលនេះ លោក​មាន​ផ្ទះសម្បែង​ផ្ទាល់​ខ្លួន​រស់នៅ​នឹង​គេឯង ឈប់​នៅ​ផ្ទះជួល​ហើយ​។​

សូម​បញ្ជាក់​ផង​ដែរ​ថា លោក ចាន់ សម័យ បាន​ប្រឡូក​លើ​វិស័យ​ចម្រៀង​ជាង​១០​ឆ្នាំ​ហើយ ម្ចាស់​បទ «​សុំ​មេមាន់​មួយ​» ត្រូវបាន​គេ​ដឹងថា មាន​ជំងឺ​របេង​ឆ្អឹង ដោយ​លោក​បាន​កើត​ជំងឺ​១​នេះ​តាំងពី​អាយុ​១៤​ឆ្នាំ​មក​ម្ល៉េះ តែ​ចាប់ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​ប្រហែល​៥​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក​បាត់​មុខ​ពី​សិល្បៈ​ជាច្រើន​ឆ្នាំ ហើយ​ចុងក្រោយ​ធ្លាយ​ព័ត៌មាន​ស្ដីពី​ស្ថានភាព​របស់​លោក​ជួប​ការលំបាក​ខ្លាំង បន្ទប់​មាន​មិត្តភក្ដិ បង្ហោះ​ពី​ជីវភាព​របស់​លោក ដើរ​ស្ទូចត្រី​លក់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ទាំង​៥​នាក់ ដែល​កំពុង​តែ​របស់​នៅផ្ទះ​ជួយ​មួយកន្លែង ក្នុង​ទឹកដី ខណ្ឌ​ជ្រោយចង្វា​។ ដំណឹង​ស្ថានភាព​ជីវភាព​របស់​លោក​ធ្វើឲ្យ​មហាជន​សម្ដែង​ការអាណិតអាសូ​រ​ជាខ្លាំង និង​បាន​ជួយឧបត្ថម្ភ​លោក​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​សម្ដេច​ទាំង​២​តែម្ដង​។​

​ជាមួយ​និង​ការងារ​សិល្បៈ​វិញ​លោក​មិន​ធ្លាប់​នឹក​ស្រមៃ​ថា នឹង​វិល​ចូល​សិល្បៈ​វិញ​ទេ បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​ក្នុង​វិថី​នេះ មិនតិច​ជាង​១០​ឆ្នាំ​។ ប៉ុន្តែ​ក្រោយ​ផ្ទុះ​ព័ត៌មាន​ពី​ស្ថានភាព​ក្រីក្រ និង​ជំងឺ​របស់​លោក ហើយ​ត្រូវបាន​មហាជន​ជិត​ឆ្ងាយ​នៅតែ​អាណិត​ស្រលាញ់ នឹករលឹក ព្រមទាំង​ជួយ​ឧបត្ថម្ភ​ជាច្រើន ធ្វើ​ឲ្យ​លោកកែ​ប្រែគំនិត​នេះ​ឡើង​វិញ​។ បច្ចុប្បន្ន លោក​កំពុងតែ​ច្រៀង​ក្នុង​ផលិតកម្ម Galaxy របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​នេះ​តែម្ដង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×