Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​ប្រជាពលរដ្ឋ​១០​ខ្នង​ខូចខាត និង​របួស​មនុស្ស​ម្នាក់​នៅ​ស្រុក​ស្វាយជ្រំ និង​រមាស​ហែក​ ដោយសា​រ​ខ្យល់​កន្ត្រាក់​

spot_img

ខេត្ត​ស្វាយរៀង ​៖ ​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ ​បានឲ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង នៅក្នុង​ស្រុក​ចំនួន​២ នៃ​ខេត្ត​ស្វាយរៀង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់់​កន្ត្រាក់់​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ ។​

​ប្រភព​ដដែល​បានឲ្យដឹងថា ស្រុក​ដែល​ទទួល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​នោះ ទី​១​គឺ​ស្រុក​ស្វាយជ្រំ ខូចខាត​ផ្ទះ​ចំនួន​៣​ខ្នង និង​ស្រុក​រមាស​ហែក ចំនួន ​៧ ​ខ្នង ក្នុងនោះ​ក៏​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ក្បាល​ត្រូវ​ដេរ​ចំនួន​ ៥ ​ថ្នេរ ក្រោយ​ពី​ក្បឿង​ដំបូល​ផ្ទះ​ធ្លាក់ចំ​ ។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ឲ្យដឹងថា បាតុភូត El Nino ដែល​កម្ពុជា​យើង​បាននិងកំពុង​ទទួល​តាំងពី​ដើម​ឆ្នាំ​មក រហូតមកដល់​ពេលនេះ នៅតែ​បន្ត​មាន​អត្ថិភាព​នៅឡើយ ដោយ​គ្រាន់តែ​ឥទ្ធិពល​បាន​ថយចុះ​ជា​បន្តបន្ទាប់​តែប៉ុណ្ណោះ ​។ ក្នុងនោះ បើ​តាម​ការ​ព្យាករ ចាប់ពី​ថ្ងៃ​ទី​២១-២៥ ខែ​ឧសភា ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី ចាប់​បង្កើន​ឥទ្ធិពល​ឡើងវិញ ដែល​ជា​ហេតុ​ធ្វើឲ្យ​កម្រិត​ទឹកភ្លៀង​មាន​ភាពកើនឡើង​ជាលំដាប់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​, ជាមួយគ្នា ក្រសួង​ក៏​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×