Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​ស្នើ​ភាគី​វៀតណាម ជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុម៉ង់ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

spot_img

​ភ្នំពេញ ​៖ ​លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ភាគី​វៀតណាម ជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុម៉ង់ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​លោកស្នងការ មាន​បំណង​បង្កើត​ឡើង​។

​ការស្នើ​នេះ​គ្រា​ដែល​លោកឧត្ដមសេនីយ៍ឯក ស ថេត នា​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ទទួល​ជួប​គណ​:​ប្រតិភូ​វៀតណាម ដែល​មក​បំពេញ​ទស្សនកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​។

​លោក ស ថេត បាន​ថ្លែង ថា លោក មក​កាន់​តំណែង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនទាន់បាន​១​ឆ្នាំ​នៅឡើយ​ទេ ដោយ​ឯកឧត្ដម​មានបំណង​បង្កើត​ក្រុម​កុម៉ង់ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​គ្នា​ប្រមាណ​ជា​៦០​នាក់​ ។​

ក្រុម​កុម៉ង់​ដូនេះ គឺ​ត្រូវ​ចេះ​របៀប​បាញ់កាំភ្លើង​វែង កាំភ្លើងខ្លី និង​របៀប​ការពារ​ថ្នាក់​ដឹកនាំ​ផងដែរ ​។

​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​វៀតណាម លោក ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​ស្នើឲ្យ​ទទួល​យក​សំណើ​ជួយប​ណ្ដុះ​បណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុម៉ង់ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នេះ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​វៀតណាម​ផង ព្រោះ​ធនធានមនុស្ស និង​សម្ភារៈ​សម្រាប់​បំពាក់​នោះ គឺ​ខាង​ស្នងការ​រាជធានី​ភ្នំពេញ បានជ្រើសរើស និង​បញ្ជា​ទិញ​រួចរាល់​ហើយ តែ​នៅ​ខ្វះ​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​នេះ​ប៉ុណ្ណោះ ​។​

​លោក​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​ដែរថា ចាប់ពី​ពេលនេះ​តទៅ នៅ​ប្រទេស​កម្ពុជា នឹង​មាន​កិច្ចប្រជុំ​ធំៗ​ជាច្រើន ហើយ​ក្រុម​កុម៉ង់ដូ​នេះ​ទៀតសោត ក៏​ជួយ​បន្ថែម​ទៀត​ទៅលើ​ការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យបាន​កាន់តែ​ល្អប្រសើរ ថែមទៀត​ផង ​។

​គណៈ​ប្រតិភូ​វៀតណាម បាន​សន្យា ថា នឹង​យក​សំណើ​នេះ​ទៅ​រាយការណ៍ ជូន​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដើម្បី​ពិចារណា ទៅ​លើ​ការជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុម៉ង់ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​៕ ដោយ​ ៖ ​កូឡាប​

spot_img
×