Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន ផ្ញើ​ឈ្មោះ និង​រូបថត មន្ត្រី​ដែល​មិន​មក​ធ្វើការ​ចាំ​បើក​ប្រាក់ខែ ដើម្បី​លោក​បង្ហោះ​លើ​ហ្វេ​សប៊ុក​

spot_img

​ភ្នំពេញ ​៖ ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ទូទៅ​ដើម្បី​ឱ្យ​មន្ត្រី របស់​ខ្លួន​បាន​ដឹង និង​ភ្ញាក់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ដែល​មន្ត្រី​មួយចំនួន ចំណុះឲ្យ​ក្រសួង​ព័ត៌មាន​មិន​ដែល​មក​ធ្វើការ គឺ​ចាំ​ដល់​ខែ​បើក​លុយ​តែ​ម្ដង ដោយ​លោក​រដ្ឋមន្ត្រី ដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ សូម​ឱ្យ​អគ្គនាយកដ្ឋាន​ទាំងអស់ ចំណុះឲ្យ​ក្រសួង​ព័ត៌មាន ផ្ញើ​ឈ្មោះ​និង​រូបថត ចំពោះ​មន្ត្រី​ណាដែល​មិន​មក​ធ្វើការ ចាំតែ​ដល់​ថ្ងៃ​មកបើក​ប្រាក់ខែ ។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ចុងក្រោយ​ថា នៅពេល​បាន​ឈ្មោះ​និង​រូបថត​មន្ត្រី​ទាំងនោះ​ហើយ លោក​នឹង​យក​មក​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​តែម្ដង​ដើម្បី​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​មុខ​ស្គាល់​មាត់​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ​កាញារីទ្ធ​បាន​ថ្លែង​តាមរយៈ facebook នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា​នេះ​ថា ” ក្រោយពី​មានការ​រអ៊ូរទាំ​របស់​មន្ត្រី​ក​ក្រសួង​ព័ត៌មាន ក្រសួង​ព័ត៌មាន​សុំ​អោយ​គ្រប់​អគ្គនាយកដ្ឋានបញ្ជូន​ឈ្មោះ និងរូបថតមន្ត្រី​ណា​ខ្លះ ដែល​មាន​តែ​ឈ្មោះ តែបេី​ក​ប្រាក់ខែ ដើម្បី​រួមចំណែក​អភិបាលកិច្ច​ល្អ របស់​រាជរដ្ឋាភិបាល ដេី​ម្បី​ខ្ញុំ​បង្ហោះ​រូបអ្នក​ដែល​សុី​លេីក​ម្លាំង​មន្ត្រី​ក្រសួង​”៕​ ដោយ​៖​កូឡាប​

spot_img
×