Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ធ្វើ​អ្វី​ដើម្បី​ព្យាបាល “​ជ​ងឺ​ទីក្រុង​ធំ​” ?

spot_img

តាម​ប្រភព​ព័ត៌មាន Reuter ដែល​ដកស្រង​ព័ត៌មាន​ពី​គេហទំព័រ​រដ្ឋសភា​ចិន​ឲ្យដឹងថា គោលដៅ​នៃ​ការត្រួតត្រា​ទ្រង់ទ្រាយ​ទីក្រុង​គឺជា​ផ្នែក​មួយ​ក្នុង​ផែនការ​មេ​របស់​ក្រុង​សៀង​ហៃ សម្រាប់​រយៈពេល​២​ឆ្នាំ ២០១៧-២០៣៥ ផែនការ​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​អនុម័ត​។​

“​រហូតដល់​ឆ្នាំ ២០៣៥ ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀង​ហៃ​នឹងត្រូវ​គ្រប់​ឲ្យនៅ​ក្នុង​កំរិត ២៥​លាន​នាក់ ហើយ​បរិមាណ​ផ្ទៃដី​សរុប​សម្រាប់​ការសាងសង់ និង​ពុំ​ឲ្យលើស ៣២០០​គីឡូម៉ែត្រ​ការ៉េ​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​តម្លៃ​ថា “​ជំងឺ​ទីក្រុង​ធំ​” គឺជា​បញ្ហា​នាំឲ្យ​មាន​ការបំពុល​បរិស្ថាន ស្ទះ​ចរាច​រណ៍ និង​ពុំ​មាន​សេវា​សាធារណៈ​គ្រប់គ្រាន់ ពិសេស​គឺ​សុខាភិបាល និង​អប់រំ​។​

​ទីក្រុង​ធំៗ​ជាច្រើន​របស់​ចិន ក៏​កំពុង​ប្រឈមមុខ​នឹង​តម្លៃ​ផ្ទះ​កើនឡើង​ខ្ពស់ នាំឲ្យ​មាន​កង្វល់​ភ័យខ្លាច កើតឡើង​ករណី “​ប៉េងប៉ោង​អចលនទ្រព្យ​” ។​

​សៀង​ហៃ ស្ថិត​នៅ​ឆ្នេរសមុទ្រ​ប៉ែក​បូព៌ា​របស់​ចិន ហើយ​បើ​តាម​ស៊ីន​ហួរ​ឲ្យដឹង​កាលពី​ឆ្នាំ ២០១៦​នោះ ទីក្រុង​នេះ​មាន​ចំនួន​ពលរដ្ឋ​រស់នៅ​អចិន្ត្រៃប្រ​មាណ​២៤,១៥​លាន​នាក់​។ គិត​ត្រឹម​ចុងឆ្នាំ ២០១៥​។​

​រដ្ឋការ​ទីក្រុង​ឲ្យដឹងថា គេ​នឹង​សកម្ម​ការពារ​បរិស្ថាន និង​ទីតាំង​ប្រវត្តិសាស្ត្រ​នានា​ដែល​មានចែង​ក្នុង​មហា​ផែនការ​ចំពោះ​ក្រុង​សៀង​ហៃ​៕ សូ​យ​ន​

 

spot_img
×