Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ឲ្យ​បែក​គ្នា ឃាត់ខ្លួន​ទាំង​គូ ពីរ​នាក់​ប្តី​ប្រពន្ធ ពាក់ព័ន្ធនិង​គ្រឿងញៀន នៅ​ក្រុង​ក្រចេះ​

spot_img

​ក្រចេះ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា នគរបាល​ក្រុង​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២១ ឧសភា បាន​ចុះ​ធ្វើការ​បង្ក្រាប​ជន​ជា​មុខសញ្ញា​គ្រឿងញៀន​បាន​ចំនួន​២​នាក់ ស្រី​១​នាក់ ពួកគេ​ជា​ប្តី​ប្រពន្ធ រស់នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។

​ជនសង្ស័យ​ទាំង​ពីរ ឈ្មោះ វូ ប៊ុណ្ណា​រឹ​ទ្ធ ហៅ​ទូច អាយុ​២៦​ឆ្នាំ ជា​ប្តី មាន​មុខរបរ​ជា​ជាង​ធ្វើ​សិប្បកម្ម និង​ម្នាក់​ទៀត​ឈ្មោះ ហ៊​ន ស្រី​ឡែន អាយុ​២១​ឆ្នាំ ជា​ប្រពន្ធ​។

​អធិការ​នគរបាល​ក្រុង​ក្រចេះ លោក​វរសេនីយ៍ឯក នេ​ត លីន បានឲ្យដឹងថា ក្នុង​ការចាប់ខ្លួន​ពួកគេ​នៅ​នឹង​លំនៅឋាន នគរបាល​ក៏​បាន​ឆែកឆេ​រកឃើញ​មាន​គ្រឿងញៀន​មួយចំនួន ព្រមទាំងឧ​ប​​ករណ៍​សម្រាប់​ជួញដូរ​ និង​ប្រើប្រាស់​ជា​ច្រើ​នសម្រាប់​ផងដែរ​ ៕​ ​ដោយ​៖​ កូឡាប​

spot_img
×