Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លាស់ប្តូរ​បទពិសោធន៍​រវាង​កម្ពុជា​-​កូរ៉េ វិស័យ​សកម្មភាព​មីន​

spot_img

​ភ្នំពេញ​ ៖ អាជ្ញាធរ​មីន​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អនុញ្ញាតិឲ្យ​គណៈប្រតិភូ​កងទ័ពជើងគោ​ក​កូរ៉េខាងត្បូង ដឹកនាំ​ដោយ​លោក​វរសេនីយឯក Yoon, Beomgi ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការគ្រប់គ្រង ការដឹកនាំ និង​ការ​សម្រួបសម្រួល​វិស័យស​កម្ម​ភាព​មីន​នៅ​កម្ពុជា​។

​លោក​ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​តេជោ ប្រធាន​អាជ្ញាធរ​មីន បាន​ប្រសាសន៍ថា កម្ពុជា​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បោសសម្អាត​មីន​មនុស្សធម៌ ដោយ​ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ ដើម្បី​គាំទ្រ​ដល់​ការកាត់បន្ថយ​ការគ្រោះថ្នាក់ ការអភិវឌ្ឍន៍​ហេ​ដ្ឋា​ន​សម្ព័ន្ធ​នានា និង​កសិកម្ម​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​មាន​បទពិសោធន៍​ច្រើន​ផ្នែក​វិស័យ​មីន ហើយ​កម្ពុជា​ក៏​នឹង​រីករាយ​ស្វាគមន៍​លើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍រ​វាង​ប្រទេស​ទាំង​ពីរ​វិស័យ​សកម្ម​ភាព​មីន​ផងដែរ​។

​ជាមួយគ្នានេះ​ដែរ​លោក​វរសេនីយ៍ឯក Yoon, Beomgi ក៏​បាន​ជម្រាប​ក្នុង​អង្គប្រជុំ​ផងដែរ​ថា ប្រទេស​កូរ៉េខាងត្បូង​ជា​ប្រទេស​ជឿនលឿន ដូចនេះ​ការ​បោសសម្អាត​មីន​ជា​ភារកិច្ច​របស់​យោធា​កងវិស្វកម្ម រហូតមកដល់​ពេល​នេះ​ប្រទេស​កូរ៉េខាងត្បូង​ពុំមាន​អង្គការក្រៅរដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ណា​ធ្វើការ​បោសសម្អាត​មីន​នៅក្នុង​ប្រទេស​នេះ​ទេ​៕​ ដោយ​ ៖​ កូឡាប​

spot_img
×