Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ៧ គ្រួសារ នៅ​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាស​ហែក ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ លោក ស្រី ពៅ សុភាព ហិរញ្ញឹកគណៈ​កម្មាធិ​ការសាខា​ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​បាន​ដឹកនាំំក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ ២០១៩ បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ស្វាយជ្រំ នៅ​ឃុំ​ដូនស ខូចខាត​ទាំងស្រុង ៣ ខ្នង ក្នុងស្រុក​រមាស​ហែក នៅ​ឃុំ ត្រពាំង​ស្តៅ ខូចខាត​ទាំងស្រុង ១ ខ្នង នៅ​ឃុំ​ច​ន្ត្រី ខូចខាត​ទាំងស្រុង ២ខ្នង ប៉ះពាល់​មួយផ្នែក ១ខ្នង សរុប ចំនួន ៧ខ្នង សរុប​ខូចខាត ទាំងស្រុង ចំនួន ៦ ខ្នង ខូចខាត​មួយផ្នែក ១ ខ្នង និង​របួស មនុស្ស ម្នាក់ (​របួសស្រាល​) ។​

​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ លោកស្រី ពៅ សុភាព ហិរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ សាខា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន កាកបាទ​ក្រហម កម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូ​ពី សុខទុក្ខ របស់ បងប្អូន គ្រប់ពេលវេលា និង បាន សំដែង នូវ​ការ​អាណិត អាសូរ ដល់ ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​បាន ខិតខំ ប្រកប របរ រកស៊ី​ចិញ្ចឹម ជីវិត មាន ជីវភាព នឹង​ផ្ទះ សំ​បែង រស់នៅ សមរម្យ តែមួយ រយៈ ពេល ខ្លី តែ ប៉ុណ្ណោះ បណ្តាល​ឲ្យខ្យល់ កន្ត្រាក់ បំផ្លាញ ខូចខាត បែក បាត់ ផ្ទះ​ស​ប្បែង គួរឲ្យ សោកស្តាយ ដែល​នេះ ជា បាតុភូតធម្មជាតិ ដែល​យើង នឹកស្មាន​មិន​ដល់ ។​

​លោកស្រី​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ មាន ការប្រុងប្រយ័ត្ន នៅពេល​មាន ភ្លៀង​ផ្គរ រន្ទះ​ត្រូវ​រក​កន្លែង ដែលមាន សុវត្ថិភាព បិទ​ទូរទស្សន៍ ទូរ​ស័ព ដាំ ដើម ឈើ ជុំវិញ​ផ្ទះ ដើម្បី​ការពារ​ខ្យល់​បក់បោក​ខ្លាំង និង​ត្រៀម លក្ខណៈ បង្ករ បង្កើន​ផល​ព្រោះ​រដូវវស្សាហ៍​បាន ចូល មកដល់ ហើយ ។

​អំណោយ​ដែល​បាន​ចែក​ជូន​គ្រួសារ​រងគ្រោះ​ទាំងស្រុង ៦ គ្រួសារ​ក្នុង ១ គ្រួសារ ទទួលបានអង្ករ ៣០ គ​.​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយសម្ល ២ មី ១កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ ថវិកា ២០០.០០០ រៀល គ្រួសារ​រងគ្រោះ​ស្រាល ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ​.​ក្រ មុង ១ ភួយ ១ សារុង ១ ក្រ​ម៉ា ១ ថវិកា ១០០.០០០ រៀល សម្រាប់​ជួសជុលផ្ទះ ឡើងវិញ ៕ វ៉ៃកូ​

spot_img
×