Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រើនរំលឹក​ដល់​ម្ចាស់​ផ្ទះជួល ក្នុង​មូលដ្ឋាន​ខណ្ឌ ចំនួន​៣៦៤​ទីតាំង មិន​ត្រូវ​តម្លើង​ថ្លៃ​ឈ្នួល​ផ្ទះ​ក្នុង​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ ក្នុងឱកាស​ធ្វើកា​ដោះស្រាយ សំណើ និង​សំណូមពរ​នានា របស់​បងប្អូន​ជា​ម្ចាស់​អាជីវកម្ម ផ្ទះជួល​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ សរុប​ចំនួន ៣៦៤​ទីតាំង ស្មើនឹង​៤.៧៥៧​បន្ទប់ នៅ​រសៀល​ថ្ងៃ​អង្គារ៍ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​អភិបាល​ខណ្ឌ​ដង្កោ បាន​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ផ្ទះជួល​ទាំងអស់ មិន​ឲ្យ​តម្លើងថ្លៃ​ផ្ទះ​ឈ្នួល​ផ្ទះ​សម្រាប់​ឆ្នាំ​២០១៨ និង​សុំ​ការសហការ​ល្អ​ជាមួយ​អជ្ញាធរ ក្នុង​ការរាយការណ៍​អំពី​ករណី​សង្ស័យ​នានា​។​

​លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ និង​ជា អភិបាល​ខណ្ឌ​ដង្កោ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នោះ ក៏​បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់ផ្ទះ​ជួល​ថា សូម​ឲ្យ​ម្ចាស់​ផ្ទះជួល​ទាំង​អស់ ស្នើសុំ​អ​ជ្ញាប័​ណ្ណ​អាជីវកម្ម​ផ្ទះជួល នៅ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​។ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​អនាម័យ បរិស្ថាន នៅ​ទីតាំង​បន្ទប់​ជួល​។ លោក​អភិបាលខណ្ឌ បាន​ស្នើសុំ​ការសហការ​ល្អ ជាមួយ​អជ្ញាធរ ក្នុង​ការរាយការណ៍​អំពី​ករណី​សង្ស័យ​នានា និង​ថតចម្លង​អត្តសញ្ញាណប័ណ្ណ របស់​អ្នក​ជួល​ផ្ទះ ឲ្យបាន​ត្រឹមត្រូវ​។​

​ក្នុងនោះ​លោក​អភិបាលខណ្ឌ ក៏​បាន​ស្នើ​បន្ត​សហការណ៍​ជាមួយ​ប៉ុស្តិ៍នគរបាល សង្កាត់ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ លើ​ការងារ​សន្តិសុខ បទល្មើស​លួច​ឆក់​ប្លន់ និង​បទល្មើស​គ្រឿងញៀន ដែល​អាច​កើតមានឡើង​នៅ​តាម​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​

​ក្រោយ​ស្ដាប់​ការណែនាំ របស់លោក​អភិបាល​ខណ្ឌ​ដង្កោ រួច​មក​បងប្អូន​ម្ចាស់​អាជីវកម្ម​ផ្ទះ​ជួល​ទាំង​អស់ បាន​ប្តេជ្ញា​នៅ​ចំពោះមុខ គណៈ​អភិបាលខណ្ឌ មិន​តម្លើងថ្លៃ​ផ្ទះ​ឈ្នួល​ផ្ទះ​សម្រាប់​ឆ្នាំ​២០១៨ ក្នុងពេល​ដែល​ប្រាក់ខែ​គោល​កម្មករ ត្រូវបាន​តម្លើង​ដល់​១៧០​ដុល្លារ ក្នុង​មួយ​ខែ ស្របតាម​អនុសាសន៍​អំពាវនាវ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

 

spot_img
×