Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន ​២​នាក់​បាន​ស្លាប់ និង ខ្មែរ ៣​នាក់​របួសធ្ងន់-ស្រាល ក្នុងករណី​គ្រោះថ្នាក់ រថយន្តបុក​រថយន្ត​ពីក្រោយ​

spot_img

​បន្ទាយមានជ័យ ៖ ជនជាតិ​ចិន​២​នាក់​បាន​ស្លាប់ និង ខ្មែរ ​២​នាក់​របួសធ្ងន់ និង​ម្នាក់​របួសស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​បង្ក​កើតឡើង រថយន្ត​ដឹក​ភ្ញៀវទេសចរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើក​ទៅបុក​រថយន្ត​១​គ្រឿង​ទៀត​ដែល​ដឹក​ទូ​ពីក្រោយ នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​អូរ​ខៃ​ដន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​អូរជ្រៅ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៣៣០ ពាក់​ស្លាក​លេខ ​2B-1401 បាត់ដំបង អ្នកបើក​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន ពី​ព្រលានយន្តហោះ​សៀមរាប មក​ក្រុង​ប៉ោយប៉ែត បើក​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឡើង​ជែង​រថយន្ត​ផ្សេងទៀត រួច​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ដឹក​ទូ អ្នកបើក​មិន​ស្គាល់​អត្តសញ្ញាណ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ឡើង​រួញ ហើយ​ក្រឡាប់​នៅនឹងកន្លែង​កើតហេតុ ក្នុង​រថយន្ត​ឡិច​ស៊ី​ស ក្នុងនោះ​ឃើញ​មាន​ប្រុស​ម្នាក់ ស្ត្រី​ម្នាក់ ជា​ជន​ជាតិចិន​បាន​ស្លាប់ រីឯ​បើករថយន្ត​រងរបួស​ធ្ងន់​។​

​ចំណែក​ខាង​រថយន្ត​ដឹក​ទូ​វិញ អ្នកបើក​រងរបួស​ស្រាល តែ​ស្ត្រី​ជា​ប្រពន្ធ ដែល​រួម​ដំណើរ​លក់ដូរ បាន​រងរបួស​ធ្ងន់​បាក់ជើង​ម្ខាង​។ មន្ត្រីនគរបាល​បាន​បន្តទៀតថា មកទល់ពេលនេះ សមត្ថកិច្ច​បាន​នឹង​កំពុង​ដឹកជញ្ជូន​សព​ទៅ​រក្សាទុក​នៅ​វត្ត ឯ​អ្នករបួស ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×