Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មាន​រិះគន់ និង​ស្នើ​ឲ្យ​អាជ្ញាធរ​បំភ្លឺ ករណី​បោះបង្គោល ក្នុង​ទឹកសមុទ្រ អភិបាល​ខេត្តកំពត បញ្ជា​ឲ្យ​មន្ដ្រី​ចុះទៅ​ស្រាវជ្រាវ​ហើយ តែ​មិនទាន់មាន​ចម្លើយ​

spot_img

​កំពត​៖ កាលពី​ថ្ងៃទី ១៩ ខែឧសភា លោក​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ក្រុមហ៊ុន​អចល​ទ្រព្យ​មួយ​បាន​បោះបង្គោល​ចូលដល់​ក្នុង​ទឹកសមុទ្រ ថែមទាំង​អះអាងថា​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ទៀត​នោះ គឺ​លោក​បាន​ព្រមាន​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចុះ​ពិនិត្យមើល​ជា​បន្ទាប់ បើ​មិន​ដូច​ច្នោះ​ទេ លោក និង​ក្រុមការងារ​នឹង​ចុះ​ស្រាវជ្រាវ តាមដាន​ហេី​យ​។​

​យ៉ាងណាមិញ​រហូតមក​ដល់​ព្រឹក​ថ្ងៃទី ២០ ខែឧសភា​នេះ បើតាម​លោក លោក ជាវ តា​យ អភិបាល​ខេត្តកំពត បានបញ្ជាក់​ពី​ចំណាត់ការ​ថា បើសិន​រកឃើញ និង​ស្រាវជ្រាវ​ទៅ​ពិតជា​ខុសច្បាប់​មែន​នោះ នឹង​ឲ្យ​ដក​បង្គោល​នោះ​ចេញ​ជាបន្ទាន់ ពីព្រោះ​គ្មាន​បុគ្គល​ណា​មាន​សិទ្ធិ​ទៅ​បោះបង្គោល​វាទទី​នៅក្នុង​ទឹកសមុទ្រ​នោះឡើយ​។​លោក​បាន​បន្ថែមថា ករណីនេះ​លោក​បានទទួល​ព័ត៌មាន និង​រូបភាព​ពី​មន្ត្រី​បរិស្ថាន ប៉ុន្ដែ​មិនទាន់​ដឹង​នៅ​ចំណុច​ទីតាំង​ណា​ឲ្យ​ពិតប្រាកដ​នោះទេ​។​

​ដោយឡែក​ប្រធាន​មន្ទីរ​រៀបចំ​ដែន នគរូបនីយកម្ម និង​សំណង់ ខេត្តកំពត លោក យិន វុ​ធ ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅពេលនេះ លោក​បាន​ឲ្យ​មន្ដ្រី​ចុះទៅ​ស្រាវជ្រាវ​ហើយ ដើម្បី​មាន​វិធានការ​បន្ដទៀត​។​

​ចំណែក​មន្ដ្រីជាន់ខ្ពស់​មួយរូប​នៅ​ខេត្តកំពត ក៏បាន​ឲ្យ​ដឹងថា ដី​តំបន់​ខាងលើ​ខ្លះ​ក៏មាន​ប្លង់ ខ្លះ​ក៏​អត់​មាន​ប្លង់ ហើយ​ម្ចាស់​ដី​ក៏​សុទ្ធតែ​មន្ដ្រី​គ្រាក់ៗ​ទៀតផង ហើយ​ការបោះបង្គោល​នេះ​មិនមែន​ទើបតែ​កើតឡើង​ថ្មីៗ​នោះទេ ពោល​តាំងពី​ជំនាន់​អភិបាល​ខេត្តកំពត លោក ខូ​យ ឃុន​ហួរ មកម្ល៉េះ ហើយ​ការបោះបង្គោល​នេះ​អាចជា​ដីឯកជន​មាន​ប្លង់ ប៉ុន្ដែ​ដោយសារតែ​ទឹកជោរ (​ទឹក​ឡើង​ខ្លាំង​) មើលឃើញ​រូបភាព​យ៉ាង​ដូច្នេះ​។​

​វីលៀម គ័ង រិះគន់​ការលក់​ដី​សមុទ្រ បោះបង្គោល​ដល់​ក្នុង​សមុទ្រ​ទៀត ? សូមបញ្ជាក់ថា សមុទ្រ បឹងបួរ ព្រៃភ្នំ ទន្លេ ជា​កម្ម​សិទ្ធ​របស់​រដ្ឋ​! តេី​ការបោះបង្គោល​ដល់​ក្នុង​សមុទ្រ​នេះ ឈ​រលេី​ប្លង់​កម្ម​សិទ្ធ​ប្លង់រឹង​ឬ​ប្លឹ​ង​រាវ ? បេី​ប្លង់រឹង ជា​ប្លង់រឹង​ត្រឹម​លេី​ដី ឬ​លាតសន្ធឹង​ដល់​ក្នុង​សមុទ្រ ?

​នេះ​ជា​រូបភាព​នៅ​សមុទ្រ​ខេត្តកំពត ដែល​ផ្សព្វផ្សាយ​លក់​ដោយ​ក្រុមហ៊ុន​លក់​អចលនទ្រព្យ​មួយ ដែល​អះអាងថា​មាន​ប្លង់រឹង ដូចនេះ​ខ្ញុំ​ឆ្ងល់​ថា​តេី​ប្លង់រឹង​ត្រឹម​ឆ្នេរ​ចំងាយ​៥០​មែត្រ ឬ​ប្លង់រឹង​ចូលដល់​សមុទ្រ ទេី​ប​គេ​អាច​បោះបង្គោល​ចូល​សមុទ្រ​បាន​ដូចនេះ ។​

​សូមបញ្ជាក់ អ្នកវិនិយោគ​អាច​វិនិយោគ​បាន​លុះត្រា​ទទួលបាន​សិទ្ធិ អនុ​ប្ប​យោគ ឬ​សម្បទាន​ពីរ​ដ្ឋ តែ​ឋិត​ក្នុង​ល័ក្ខខ័ណ្ឌ​មួយចំនួន ។​

​លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បំភ្លឺថា បង្គោលដែល​បោះ​ចូល​សមុទ្រ​មួយកន្លែង​ក្នុង​ខេត្តកំពត គឺមាន​តាំងពី​១០​ឆ្នាំមុន​មកម្ល៉េះ មិនមែន​ទើបតែនឹង​កើតឡើង​នោះទេ​។​

​លោក​ថា «​មាន​តាំងពី​ខ្ញុំ មិនទាន់​ឡើង​ធ្វើជា​អភិបាលខេត្ត​ម្ល៉េះ តែ​គេ​ទើបនឹង​បង្ហោះ​»​។​

​លោក អភិបាលខេត្ត​បាន​លើកឡើងថា បច្ចុប្បន្ន​មន្ត្រី​របស់​លើក​កំពុងតែ​ស្រាវជ្រាវ​រឿងនេះ​។ ដោយសារតែ​មិនទាន់​ទទួលបាន​របាយការណ៍​និង​លទ្ធផល​នៃ​ការស្រាវជ្រាវ លោកមិនទាន់​អាច​បញ្ជាក់​ឡើយ​ពី​ឈ្មោះ​ក្រុមហ៊ុន ហើយ​ការបោះបង្គោល​នោះ ក្នុង​គោលបំណង​អ្វី ក៏​លោកមិនទាន់​អះអាង​ដែរ​។ ប៉ុន្តែលោកបញ្ជាក់ថា រដ្ឋាភិបាល បានចេញ ស​.​ជ​.​ណ​. (​សេចក្តីជូនដំណឹង​) អំពី​ការបោះបង្គោល​នេះ​។​

​បន្ទាប់ពី​មានការ​ដាក់​បញ្ជា​ពី​អភិបាល​ខេត្តកំពត ជាវ តា​យ មន្ត្រី​ជំនាញ​សម្រុះ​ស្ថាប័ន​មួយក្រុម ដែល​ដឹកនាំ​ដោយ​អភិបាលរង​ខេត្តកំពត នៃ គង់ បាន​ចុះទៅ​ដល់ទី​តាំង​បោះបង្គោល​នៅ​ដែនសមុទ្រ ក្នុង​តំបន់ភ្នំ​ដូង ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត​។​

​លោក នៃ គង់ អភិបាលរង​ខេត្តកំពត និង​ជា​អ្នកដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ បាន​បញ្ជាក់ថា ក្រុមមន្ត្រី​ជំនាញ​ត្រូវការ​ប្រើពេល​មួយ ទៅ​ពីរ​ថ្ងៃ​ទៀត ដើម្បី​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយ ឈានទៅដល់​ការវិនិច្ឆ័យ​ថា​ត្រូវ ឬ​ខុស មុន​នឹងមាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។ ចំពោះ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ដំបូង​នេះ នៅ​មិនទាន់​អាច​ប្រកាស​ជា​ផ្លូវការ ថា​យ៉ាងណា​នោះទេ​។ ពេល​ក្រុមការងារ​ចុះទៅ​ដល់ទី​នោះ ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ឃើញ​បង្គោល​បោះ​យូរ​មកហើយ​។ មន្ត្រី​ជំនាញ​ក៏​បញ្ជាក់ដែរថា ដី​នៅ​ទីនោះ​មានកម្ម​សិទ្ធិ ប៉ុន្តែ​មិនទាន់​ឃើញ​ឯកសារ​ជាក់ស្ដែង​។ បើតាម​មន្ត្រីជលផល​វិញ ប្រាប់ថា កាលពី​ឆ្នាំ​២០០៨​កន្លងទៅ ស​.​ជ​.​ណ របស់​ខេត្ត បាន​កាត់​ប្រគល់​ដី​ជូន​ពលរដ្ឋ ១២​គ្រួសារ​នៅ​តំបន់​នោះ ព្រោះ​ជា​អ្នក​ធ្លាប់​ចិញ្ចឹម​ក្ដាម​នៅនឹងកន្លែង​។ ក្រោយមក កម្មសិទ្ធិ​នៅ​ទីនោះ ត្រូវ​លក់​ត​គ្នា ហើយ​១២​គ្រួសារ ក៏​មិនដឹង​ទៅដល់​ទីណា ទើប​ស្ថានភាព​ដូច​សព្វថ្ងៃ​។ អភិបាល​ខេត្តកំពត ជាវ តា​យ បាន​បញ្ជាក់ថា ប្រសិនបើ​រកឃើញ​ការ​បង្គោល​នោះ​ខុសច្បាប់ ត្រូវ​ដក​ចោល​ភ្លាមៗ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×