Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​សមត្ថកិច្ច​ចាប់ ហ្វេ​ស​បុក​ឈ្មោះ Gro Angel យក​រូបសម្តេច​ពិជ័យ​សេនា ទៅ​ប្រើប្រាស់ ហើយ​បាន​សរសេរ​រិះគន់រាជរដ្ឋាភិបាល​កម្ពុជា

spot_img

​ភ្នំពេញ​៖ មាន​ហ្វេ​ស​បុក​ឈ្មោះ Gro Angel បាន​យក​រូប សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ទៅ​ប្រើប្រាស់​ក្នុង Facebook របស់ខ្លួន ហើយ​បាន​សរសេរ​រិះគន់ រាជរដ្ឋាភិបាល​កម្ពុជា ។ ករណីនេះ លោក​ឈុំ សុជា​ត បាន​ស្នើ​ដល់​សមត្ថកិច្ច ស្រាវជ្រាវ​ចំពោះ អ្នក​ហ្វេ​ស​បុក​ឈ្មោះ Gro Angel នេះ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​លោក​ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​២២​ឧសភា​នេះ​ថា នា​ថ្មីៗ​នេះ មាន​ហ្វេ​សបុ​កមួយ​ឈ្មោះ Gro Angel បាន​យក​រូប សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៅ​ប្រើប្រាស់​ក្នុង Facebook របស់ខ្លួន ហើយ​បាន​សរសេរ​រិះគន់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ចេតនា​បង្ក​ឱ្យ​មាន​ការភាន់ច្រឡំ​ដល់​សាធារណជន​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ សូម​បញ្ជាក់​ជូន​សាធារណជន​ឱ្យបាន​ជ្រាបថា ខ្លឹមសារ​ចោទប្រកាន់​នានា ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​បុក ឈ្មោះ Gro Angel នេះ​មិន​មាន​ការពាក់ព័ន្ធ​ជាមួយនឹង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នោះទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ សូម​ព្រមាន​ដល់​ជន​ដែល​បង្កើត​ហ្វេ​សបុ​ក​មួយ​នេះ ឱ្យ​បញ្ឈប់​ការប្រើប្រាស់​រូប សម្តេច​ពិជ័យ​សេនា​ជាបន្ទាន់ ហើយ​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ចំពោះ អ្នក​ហ្វេ​ស​បុក​ឈ្មោះ Gro Angel នេះ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​ ៕​ ដោយ​ ៖​ កូឡាប​

spot_img
×