Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផលិត​ស្បែក​ប្រេន​ល្បីៗ ជំរុញ​អោយ​លោក ត្រាំ បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​

spot_img

​ក្រុមហ៊ុន​ផលិត​ស្បែក​ប្រេន​ល្បីៗ​ជាច្រើន បាន​ធ្វើ​ការជំរុញ​អោយ​ប្រធានាធិបតី​អា​មេ​រិច ដូ​ណាល ត្រាំ បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន ដោយ​ក្រុមហ៊ុន​ទាំងនោះ​បាន​ធ្វើ​ការព្រមាន​ពី​មហន្តរាយ​ដល់​​អ្នកប្រើប្រាស់​។​

​នៅក្នុង​លិខិត​មួយ​ដែល​ចុះហត្ថលេខា​ដោយ​ក្រុមហ៊ុន​ចំនួន ១៧០ មានដូចជា Nike និង Adidas ពួកគេ​បាន​និយាយថា ការសម្រេចចិត្ត​របស់​លោក​ត្រាំ​ក្នុង​ការដំឡើង​ពន្ធ​នាំចូល​រហូតដល់ ២៥​ភាគរយ​នឹង​ធ្វើអោយ​មាន​ការប៉ះពាល់​ទៅ​ដល់និ​យោគ​ជិក​។​

​ពួកគេ​ក៏​បាន​ធ្វើ​ការព្រមាន​ថា ការដំឡើង​ពន្ធ​ខ្លាំង​អាច​គំរាមកំហែង​ដល់​ការធ្វើ​ជំនួញ​មួយចំនួន​នា​ពេលអនាគត​។​

​ក្រុមហ៊ុន​បញ្ជាក់ថា “​វា​គឺជា​ពេល​ដែល​ត្រូវ​បញ្ជប់​សង្គ្រាម​ហើយ​”​។​

​សូមបញ្ជាក់​ថា កាលពី​ជាង​មួយ​សប្តាហ៍​មុន ប្រធានាធិបតី ត្រាំ​បាន​ដំឡើង​ពន្ធ​ចំនួន ២៥​ភាគរយ​លើ​​ផលិតផល​នាំ​ចូល​ពី​ចិន​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លា ក្រោយពេល​អា​មេ​រិច និង​ចិន​បរាជ័យ​ក្នុង​ការសម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​

​ចំពោះ​វិធានកា​រអា​មេ​រិច​នោះ ចិន​បាន​ធ្វើការ​សងសឹក​វិញ ដោយ​គ្រោង​នឹង​ធ្វើ​ការដំឡើង​ពន្ធ​នាំចូល លើ​ផលិតផល​អា​មេ​រិច​ដែលមាន​ទំហំ​ទឹកប្រាក់ ៦០​ពាន់​លាន​ដុល្លា​។​

​ក្រុមហ៊ុន​ទាំងនោះ​អះអាងថា ពន្ធ​ជា​មធ្យម​របស់​អា​មេ​រិច​លើ​ស្បែកជើង​មាន​ចំនួន ១១,៣​ភាគរយ ហើយ​ក្នុង​ករណី​ខ្លះ វា​អាច​នឹង​ឡើង​ខ្ពស់​ដល់ ៦៧,៥​ភាគរយ​។​

“​ការបន្ថែម​ពន្ធ ២៥​ភាគរយ​លើ​ការនាំ​ចូល​ទាំងនោះ អាច​មានន័យ​ថា​គ្រួសារ​អា​មេ​រិច​អាច​នឹង​ត្រូវ​បង់ពន្ធ ១០០​ភាគ​លើ​ស្បែកជើង​របស់​ពួកគេ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×