Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍​ ៖ ស្ត្រី​កូរ៉េខាងជើង​ជាច្រើន​ត្រូវបាន​គេ​លក់​ឲ្យធ្វើ​ជា​ទាសករ​ផ្លូវភេទ នៅ​ចិន​

spot_img

​ស្ត្រី និង​ក្មេង​ស្រី​កូរ៉េខាងជើង​រាប់ពាន់នាក់ ត្រូវបាន​គេ​ជួញដូរ និង​លក់​ឲ្យធ្វើ​ជា​ទាសករ​ផ្លូវភេទ នៅក្នុង​ប្រទេស​ចិន ខណៈ​ស្ត្រី​ជាច្រើន​ទៀត​ត្រូវ​គេ​លក់​ឲ្យធ្វើ​ជា​ប្រពន្ធ​របស់​បុរស​ចិន និង​ខ្លះទៀត​ត្រូវគេ​​បង្ខំ​ឲ្យធ្វើជា​អ្នករកស៊ី​ផ្លូវភេទ ឬ​ធ្វើការ​ឡាយ​ពី​សកម្មភាព​ផ្លូវភេទ ដែល​ប្រឆាំង​ទៅនឹង​ឆន្ទៈ​របស់​ពួកគេ​។ នេះ​បើ​តាម​ការអះអាង​របស់​របាយការណ៍​ថ្មី​មួយ​។​

​ការស៊ើបអង្កេត​របស់​អង្គការ​ចាប់ផ្តើម​អនាគត​កូរ៉េ (KFI) ក៏​បាន​រៀបរាប់​ពី​របាយការណ៍​របស់​ក្មេងស្រី​ជាច្រើន​ដែល​មាន​អាយុ ១២​ឆ្នាំ ត្រូវបាន​គេ​ចាប់រំលោភ និង​ស្ត្រី​ជាច្រើន​ទៀត​ត្រូវបាន​គេ​បង្ខំ​ឲ្យចូល​រួម​សកម្មភាព​រួម​ភេទ​តាម​អន​ឡាយ​អស់​ជាច្រើន​ថ្ងៃ ដោយ​មិន​បាន​ហូប​អ្វី​សោះ​។​

​ជុំវិញ​របាយការណ៍​នេះដែរ ក្រសួងការបរទេស​ចិន​មិនទាន់​បាន​ធ្វើ​ការឆ្លើយតប​ភ្លាមៗ​នោះទេ ចំពោះ​ការស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​របស់ CNN ​គេ​មិន​មាន​ស្ថិតិ​ផ្លូវការ​ពី​ចំនួន​ពិតប្រាកដ​របស់​ប្រជាជន​កូរ៉េ​ខាងជើង ​ដែល​បាន​ចាកចេញ​ពី​ប្រទេស​នោះទេ​។ ក្រុម​ជំនួយ​បាន​ធ្វើ​ការរាយការណ៍​ថា មាន​ប្រជាជន​កូរ៉េខាងជើង​រាប់ពាន់​នាក់​រស់នៅ​ក្នុង​ប្រទេស​ចិន​ជា​ជនភៀសខ្លួន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​របាយការណ៍​របស់ UN កាលពី​ឆ្នាំ ២០១៤​។ អង្គការ KFI បាន​ធ្វើ​ការអះអាង​ថា ចំនួន​អាចមាន​ខ្ពស់​រហូតដល់ ២០០.០០០​នាក់​។​

​អង្គការ​ដដែល​បានធ្វើការ​ប្រមាណ​ថា ស្ត្រី​កូរ៉េខាងជើង​ចំនួន ៦០​ភាគរយ​ដែល​រស់នៅ​ប្រទេស​ចិន​ជា​ជនភៀសខ្លួន ត្រូវបាន​គេ​ជួញដូរ​ផ្លូវភេទ​។​

​សូមបញ្ជាក់​ថា KFI គឺជា​អង្គការ​ដែល​ធ្វើ​កិច្ចការ​ផ្តោត​សំខាន់​ទៅលើ​ស្ត្រី កុមារ និង​អ​និតិ​ជន​ជនជាតិ​កូរ៉េ​ខាងជើង ដែល​ជា​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×