Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោ​ឧសភរាជ បរិភោគ​គ្រាប់​ធញ្ញជាតិ​ពោត ស្រូវ និង​សណ្តែក ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​មិន​បរិភោគ​

spot_img

​តាកែវ ​៖ គោ​ឧសភរាជ បាន​បរិភោគ​គ្រាប់​ធញ្ញជាតិ​ចំនួន ៧​មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង​ទឹក​ដែល​​ក្នុងនោះ គឺ​គោ​ឧសភរាជ​បរិភោគ​ស្រូវ ៨៥​ភាគរយ ពោត ៩០​ភាគរយ និង​សណ្តែក ៨៨​ភាគរយ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​មិនបរិភោគ​នោះទេ​។​

តាម​ការ​ផ្សង​របស់​គោ​ឧសភរាជ បាន​បង្ហាញ​ឲ្យដឹងថា ការបង្កបង្កើន​ផល​នៅ​ឆ្នាំ​២០១៩​នេះ ស្រូវ ពោត និង​សណ្តែក ទទួលបាន​ផល​ល្អប្រសើរ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​ឧសភរាជ​មិន​បរិភោគ​នោះឡើយ​។ លទ្ធផល​នៃ​ការ​ផ្សង​នេះ គឺ​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៨។​

​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ពុធ ០៤​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ស្ថិត​ក្នុង​កីឡដ្ឋាន​ក្រុង​ដូន​កែវ ខេត្តតាកែវ​។ តាម ព្រះរាជ​បវេណី បែប​ព្រហ្មញ្ញសាសនា ព្រះរាជ​ពិធី​ត្រូវបាន​ប្រារព្ធ​ឡើង​ជា​បន្តបន្ទាប់​តាម​លំ​អាន​។​
​តាម​លំ​អាន​ព្រះរាជ​ប្រវេណី​មុននឹង​ការចាប់ផ្តើម​ព្រះរាជ​ពិធី តា​អាចារ្យ​បាន​ធ្វើ​ពិធី​បួងសួង​ដល់​ទ​សបរ​មី ទេវតា​ថែរក្សា​ប្រទេស​កម្ពុជា និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ប្រោស​ព្រំ​ប្រសិទ្ធ​ព្រះពុទ្ធ​ពរ​ជ័យ​សេរី​មហាប្រសើរ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ប្រជារាស្ត្រ​ខ្មែរ ក៏ដូចជា​សុំឱ្យ​ទឹក​ភ្លៀង​ធ្លាក់​បរិបូរណ៍​ទៀងទាត់​តាម​កាល​វេលា និង​សូម​ឱ្យ​ការបង្កបង្កើន​ផល​ទទួល​បាន​ផល​ល្អប្រសើរ​។​

លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ដែល​ព្រះមហាក្សត្រ​រាជានុញ្ញាត​ធ្វើជា​ស្តេច​មាឃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ បានចាប់ផ្តើម​ភ្ជួរ​លើ​វាល​ព្រះ​ស្រែ និង​ព្រោះ​គ្រាប់ស្រូវ​ដោយ​លោកស្រី ស្រី ប៊ុណ្ណា​ដាវី ភរិយា​លោក អ៊ូច ភា ដែល​ជ្រើសតាំង​ជា​មេ​ហួ ចំនួន​៣​ជុំ​។​
ព្រាហ្មណ៍ ព្រះរាជ គ្រូ​បុរោហិត បាន​ធ្វើ​ពិធី​សូត្រមន្ត​ប្រោស​ព្រំ​ទឹក​លើ​គោ​ឧសភ​រាជ និង​ដោះយក​គោ​ឧសភរាជ​ទៅ​បរិភោគ​គ្រាប់​ធញ្ញជាតិ​ចំនួន ៧​មុខ រួមមាន​៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង​ទឹក ដែល​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច​នោះ​។​

​ក្នុងចំណោម​ធញ្ញជាតិ​ទាំង ៧​មុខ​នោះ គោ​ឧសភរាជ​បរិភោគ​ស្រូវ ៨៥​ភាគរយ ពោត ៩០​ភាគរយ និង​សណ្តែក ៨៨​ភាគរយ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​មិន​បរិភោគ​នោះទេ​។​

​សូមបញ្ជាក់​ថា ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ជា​ព្រះរាជ​​បវេណី​ដ៏​សំខាន់​ចាត់ទុក​ជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន​តាំងពី​បុរាណកាល​រៀងមក ដើម្បី​ជា​ការប្រកាស​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ថា​រដូវ​បង្កបង្កើន​ផល រដូវ​ធ្វើស្រែ​បាន​ចូល​មក​ដល់​ហើយ​។​

ព្រះរាជ​ពិធី​នេះ​កាលពីដើម​ឡើយ​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​វាល​ព្រះមេរុ​នៅ​ខាងជើង​ជាប់​ព្រះបរមរាជវាំង តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ព្រះរាជ​ពិធី​ត្រូវ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះ​រាជានុញ្ញាត​ឱ្យធ្វើ​នៅតាម​ខេត្ត​វិញ​ម្តង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ទស្សនា​៕​ ដោយ​៖​កូឡាប​

 

spot_img
×