Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ មាន​បំណង​អ្វី បានជា​បូជាសព មិន​ប្រាប់​សាច់ញាតិ​

spot_img

​ភ្នំពេញ ៖ មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដែល​មាន​លោក​ស្រី មុំ​ ចាន់​ដា​នី​ ជា​ប្រធាន​នោះ ដែល​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​ថា​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ បាន​យក​សព​បុរស​ម្នាក់​ទៅ​បូជា​នៅ​វត្ត​ឬ​ស្សី​សាញ់ ដោយ​មិន​បាន​ប្រាប់​សាច់ញាតិ​ឲ្យដឹង​ឡើយ បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សាច់ញាតិ​។ មណ្ឌល​នេះ គឺជា​ក្តី​សង្ឃឹម​មួយ របស់​អ្នក​មាន​បញ្ហា​ផ្នែក​សតិ ចុះ​ឥឡូវ​សង្ឃឹមយ៉ាងម៉េច​កើត បើ​បណ្តោយ​ទុកឲ្យ​អ្នកជំងឺ​ឈឺ​រហូតដល់​ស្លាប់ ​ទើប​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​បាន​ស្លាប់​រួច​យក​សព​ទៅ​ដុត​ឆេះ​ខ្ទេច ហាក់ដូចជា​ក្នុងន័យ​បំបាត់​ភស្តុតាង​។​

​បុរស​ម្នាក់​ត្រូវ ក្រុមគ្រួសារ​អះអាងថា មាន​សតិ​មិន​គ្រប់​ ហើយ​បាន​យក​ផ្ញើ​នៅមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ។ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​រហូត​ស្លាប់ ត្រូវបាន​លោក​ស្រី មុំ​ ចាន់​ដា​នី ប្រធាន​មណ្ឌល ឲ្យ​បុគ្គលិក​យក​សពទៅ​កាន់​ឈាបន​ដ្ឋា​ន​បូជា ដោយ​មិន​បាន​ផ្តល់​ដំណឹងដល់​ក្រុមគ្រួសារ​សព ឬ​ជម្រាប​ទៅ​នគរបាលមូលដ្ឋានឲ្យ​ចុះ​ទៅ​ពិនិត្យ​សាកសព​នោះ​ទេ ។ ធ្វើឲ្យ​ក្រុម​គ្រួសារ​សពកើត​ទុក​មិន​សុខចិត្ត​ប្តឹង​នគរបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យជួយ​ស្រាវជ្រាវរក​មូលហេតុ​បណ្តាលឲ្យ​កូន ប្អូន ពួកគាត់ ស្លាប់។​

​ហេតុការណ៍​នេះ មាន​ការភ្ញាក់ផ្អើល នៅ​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិត នៅក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោង​តាម ក្រុមគ្រួសារ​សព បានឲ្យដឹងថា បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ នួន រដ្ឋា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្រុមគ្រួសារ​បាន​រៀបរាប់ ប្រាប់​នគរបាល​បន្តថា ដោយសារ​ជនរងគ្រោះ មាន​សតិ​មិន​គ្រប់ កាលពី​១​ឆ្នាំ​មុន​ក្រុម​គ្រួសារ បាន​សម្រេច​យកជនរងគ្រោះ​ទៅ​ផ្ញើ​មណ្ឌល​សំចត​សង្គមកិច្ច រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​នៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លុះ​ដល់​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ពួក​គាត់ទទួលដំណឹង​ថា ជនរងគ្រោះ​ធ្លាក់ខ្លួន​ឈឺ ហើយ​គ្រូពេទ្យ​ប្រចាំ​នៅ​មណ្ឌល​បាន​ព្យាបាល ប៉ុន្តែ​មិនធូ​ស្បើយ​នោះទេ គឺ​កាន់តែ​ធ្ងន់ធ្ងរ​ ។ ក្រោយ​មក​មុន​កើតហេតុ​ភ្ញាក់ផ្អើល​លោកស្រី​ប្រធាមន​មណ្ឌល​បានឲ្យ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍ចិនតុង លុះពេល​បញ្ជូន​ទៅ​ដល់​គ្រូពេទ្យ​នៅ​ទីនោះ​បានប្រាប់ថា ជនរងគ្រោះ​ស្លាប់បាត់​ទៅ​ហើយ រួច​ក៏​ដឹក​សព​យក​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​រួច​មិន​បាន​ទៅប្រាប់ក្រុមគ្រួសារ​នៃ​សព​នោះ ឬក៏​ជម្រាប​ទៅ​នគរបាល​មូលដ្ឋានឲ្យ​ចុះ​ទៅ​ពិនិត្យ​សាកសព និង​មាន​ការឯកភាព ពី​ក្រុមគ្រួសារ​សព ទើប​អាច​បូជា​បាន ប៉ុន្តែ​មិន​ត្រឹមតែមិន​បាន​ជម្រាបនគរបាល​នោះទេ ថែមទាំង​មិន​សហការជាមួយ​នគរបាល​ថែម​ទៀត ក្រោយ​ក្រុមគ្រួសារ​សព ប្តឹង​នគរបាល​បាន​ចុះទៅ​គ្នា​២​ទៅ​៣​នាក់ ដើម្បី​សួរនាំ​មូលហេតុ បែរ​ខាង​មណ្ឌលចោទប្រកាន់ថា នគរបាល​ទៅ​រក​រឿង និង​ឡោមព័ទ្ធ ទីតាំង​មណ្ឌល​ទៀតផង ដោយសារ​មិន​មានការសហការ​ពី​មណ្ឌល​បែបនេះ នគរបាល​ក៏​នាំគ្នា ទៅ​វត្ត​ឫស្សី​សាញ់ ជួប​ក្រុម​គ្រួសារ​សព​។​

​មន្ត្រីនគរបាល ដែល​ចុះទៅពិនិត្យ​ហេតុការណ៍​នេះ បាន​និយាយថា ទោះបីជា​មាន​លិខិតបញ្ជាក់​មន្ទីរពេទ្យ​ថា ជនរងគ្រោះ​ដោយសារ​ជំងឺក៏ដោយ ក៏​ត្រូវតែ​ជូនដំណឹងទៅ​នគរបាល​ឲ្យ​ពិនិត្យសាកសព​ត្រឹមត្រូវ​ រួចហើយទាល់តែ​មាន​ការឯកភាពពី​ក្រុមគ្រួសារ​សព ទើប​អាច​បូជា ត្រូវ​បូជា​ដោយ​ស្ងាត់ៗ បែបនេះ​ទេ គឺ​វា​ខុស​នីតិវិធី​ហើយ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×