Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុីរ៉ង់​មិន​ទទួលយក​ការចរចា​នោះទេ បើ​អា​មេ​រិច​មិន​គោរព​ខ្លួន​

spot_img

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់លោក Mohammad Javad Zarif បាន​ធ្វើ​ការបញ្ជាក់​ថា ប្រទេស​របស់​លោក​នឹង​មិន​ធ្វើការ​ចរចាជាមួយនិង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ឡើយ ប្រសិន​ជា​អា​មេ​រិច​ មិន​បង្ហាញ​ការគោរព​ដល់​ទីក្រុង​តេ​ហេ​រ៉ង់ ជុំវិញ​ការប្តេជ្ញា​របស់ខ្លួន​ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​ ។​

​នៅ​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ CNN លោក Mohammad Javad Zarif បាន​ធ្វើការ​ព្រមាន​ថា​ “​អា​មេ​រិច​កំពុងតែ​លេងល្បែង​ដ៏​គ្រោះថ្នាក់​” ដោយ​ការបង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅក្នុង​តំបន់​។​

​លោក​បាន​ធ្វើ​ការរិះគន់​អា​មេ​រិច ដែល​បាន​បញ្ជូន​កង​នាវា​ដឹក​យន្តហោះ USS Abraham Lincoln និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

​លោក​ថ្លែងថា “​ការ​មាន​វត្តមាន​យោធា​បែប​នោះ​នៅក្នុង​តំបន់​តូច​មួយ គឺជា​សញ្ញា​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ឆាប់រ​ហ័ស​។ វា​តម្រូវ​ឲ្យមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ហើយ​អា​មេ​រិច​កំពុងតែ​លេងល្បែង​ដ៏​គ្រោះថ្នាក់​”​។​

​លោក​បាន​ធ្វើ​ការចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា ជា​អ្នក​បាន​ដើរ​ចេញ​មុន​គេ​ពី​កម្មវិធី​ផែនការ​រួម (Joint Comprehensive Plan of Action) ដែល​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​កម្រិត​សមត្ថភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជា​ថ្នូរ​ទៅ​នឹង​ការដក​ទណ្ឌកម្ម​។​

​លោក​និយាយថា “​ពួក​យើង​មិន​មាន​ឆន្ទៈ​ចរចា​ជាមួយ​មនុស្ស​ដែល​បាន​រំលោភ​ការសន្យា​របស់​ពួកគេ​ទេ​”​។​

​សូមបញ្ជាក់​ថា កម្មវិធី​ផែនការ​រួម ត្រូវបាន​ចុះហត្ថលេខា​ដោយ អា​មេ​រិច អ៊ីរ៉ង់ អង់គ្លេស ចិន បារាំង អាឡឺម៉ង់ និង​រុស្សី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×