Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោត​ឌី​ស្យុង​ទ័រ​ទ្វារ​ចរន្ត​តង់ស្យុង​ខ្ពស់ ២៣០​គីឡូ​វ៉ុល ពី​អនុ​ស្ថានីយ៍​តាកែវ (GS TK) បណ្ដាលឲ្យ​ដាច់​ភ្លើង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​

spot_img

​ភ្នំពេញ​ ៖ ​អគ្គិសនី​កម្ពុជា​បាន​ជូនដំណឹង​ថា នៅ​រសៀល​នេះ លោត​ឌី​ស្យុង​ទ័រ​ទ្វារ​ចរន្ត​តង់ស្យុង​ខ្ពស់ ២៣០​គីឡូ​វ៉ុល ពី​អនុ​ស្ថានីយ៍​តាកែវ (GS TK) ត​ភ្ជាប់​មក​រាជធានី​ភ្នំពេញ បណ្តាលឲ្យ​ដាច់​ចរន្តអ​គ្គិ​ស​នី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន ក្នុងពេល​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​។​

​អគ្គិសនី​កម្ពុជា​បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤:១០​នាទី​រសៀល មាន​ករណី​លោត​ឌី​ស្យុង​ទ័រ​ទ្វារ​ចរន្ត​តង់ស្យុង​ខ្ពស់​២៣០​គីឡូ​វ៉ុល ពី​អនុ​ស្ថានីយ​តាកែវ (GS TK) មក​រាជធានី​ភ្នំពេញ ដែល​បណ្តាលឲ្យ​ដាច់​ចរន្តអ​គ្គិ​ស​នី​នៅ រាជធានី​ភ្នំពេញ និង ខេត្ត​មួយចំនួន​។​

​ក្រុម​ការងារ​បច្ចេកទេស​កំពុង​ធ្វើការ​ពិនិត្យ ដើម្បី​ស្តារ​ប្រព័ន្ធ និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ នៅពេល​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​ការ​ដាច់​ចរន្តអគ្គិសនី​នេះ យើងខ្ញុំ​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត ។​

​អាស្រ័យហេតុនេះ សូម​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី នេះ​ដោយ​អនុគ្រោះ​៕​ ដោយ​៖​កូឡាប​

spot_img
×