Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Trump លុបចោល​ប្រពៃណី​មួយ​ដែល​មាន​អាយុកាល​ជិត ១​សតវត្សរ៍​

spot_img

​ឆ្នាំ​២០១៧​នេះ លោក Donald Trump នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង ក្នុង​អំឡុង​ពេល​ជិត​១​សតវត្សរ៍ ដែល​ពុំ​មាន​រៀបចំ​ពិធី​លៀង​សាយភោជ​ថ្នាក់ជាតិ ក្នុង​សេត​វិមាន​។

​តាម Independent, ពិធី​លាង​សាយភោច​ច្រើន ត្រូវបាន​រៀបចំ​ដើម្បី​ទទួល​ប្រមុខរដ្ឋ​នានា ដែល​មក​ទស្សនៈកិច្ច​នៅ​អាមេរិក​។ មុន​នោះ​លោក Trump ធ្លាប់​បាន​រិះគន់​ប្រធានាធិបតី Barack Obama ជុំវិញ​រឿង​រៀបចំ​ពិធី​លៀង​សាយភោជ​ថ្នាក់ជាតិ ទោះបី​វា​ត្រូវបាន​ចាត់ទុក​ថា ជា​ឧបករណ៍​ការទូត​ដ៏​មាន​សារៈសំខាន់​។​

​នៅពេល​ដែល​និយាយ​ដល់​ពិធី​លៀង​សាយភោជ​ស្វាគមន៍​ប្រធានរដ្ឋចិន ស៊ី​ជិន ពីង កាលពី​ឆ្នាំ ២០១៥ លោក Trump និយាយថា ៖ “​ខ្ញុំ​នឹង​ពុំ​រៀបចំ​ពិធី​លៀង​សាយភោជ​ថ្នាក់ជាតិ​ដើម្បី​ស្វាគមន៍​មេដឹកនាំ​ចិន​ឡើយ​។ ខ្ញុំ​នឹង​អញ្ជើញ​គាត់​បរិភោគ hamburger រួច​អង្គុយ​ធ្វើការ​តែម្តង​”​។​

​លេខាធិការ​សារ​ព័ត​មាននៃ​សេត​វិមាន Sarah Huckabee Sanders និយាយថា ពុំ​មាន​មូលហេតុ​ពិសេស​ណាមួយ​សម្រាប់​បក​ស្រាយ​មូលហេតុ​ថា ហេតុ​អ្វី​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅ​បំណាច់​ឆ្នាំ​នេះ​ពុំ​ថ្លែងប្រាប់​ថា នឹង​អញ្ជើញ​មេដឹកនាំ​ប្រទេស​ណាមួយ​មក​ទស្សនកិច្ច​នៅ​អាមេរិក អំឡុង​ដើមឆ្នាំ​ថ្មី​។ ប៉ុន្តែ​មន្ត្រី​ដដែល​នេះ​ឲ្យដឹងថា រដ្ឋការ​របស់​លោក​ត្រាំ និង​មាន​ការរៀបចំ​ដំណើរ​ទស្សនៈកិច្ច​អំឡុង​ដើម​ឆ្នាំ​ថ្មី​ខាងមុខ គ្រាន់​តែ​ពុំ​ទាន់​បាន​កំណត់​ថា នឹង​អញ្ជើញ​ប្រមុខរដ្ឋ​ប្រទេស​ណាមួយ​។​

​តាម Anita McBride, អតីត​នាយក​ខុទ្ទកាល័យ​ជំទាវ​ទី​១ Laura Bush, ឲ្យដឹងថា ការអញ្ជើញ​មេដឹកនាំ​ប្រទេស​ណាមួយ​មក​ទស្សនៈកិច្ច​អាមេរិក នា​អំឡុង​ដើមឆ្នាំ​ត្រូវបាន​ចាត់ទុក​ជា​សញ្ញា​មិត្តភាព និង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជា​មួយ​ប្រទេស​នោះ​៕ សូ​យ​ន​

 

spot_img
×