Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ខ្យល់គ​ស្លាប់ កូនប្រុស​ជិះ​ម៉ូតូ​ដើម្បី​ទៅ​បួសមុខភ្លើង​ជូន​ដំណើរ​ម្តាយ ស្រាប់តែ​ត្រូវ​ឡាន​បុក​ពីក្រោយ​បណ្តាលឲ្យ​ស្លាប់ទៀត​

spot_img

​តាមរយៈ​គណនី ហ្វេ​ស​បុក Hok Vichitra កាលពី​ថ្ងៃ​ទី​២២​ឧសភា បាន​បង្ហោះ​នូវ​រឿង​ទុក្ខ​សោកសៅ​មួយ ដែល​សឹង​ពុំគួរ​ឲ្យ​ជឿ តែ​វា​ការ​ពិត​មែនហើយ​លើ​លោក​ប្រហែល​ជា​ករណី​លើកដំបូង​នៅ​កម្ពុជា ដែល​មាន​ម្តាយ​ស្លាប់​ហើយ ហើយ​កូន​ទៅ​កោស​ក់បូ​សមុខ​ភ្លើង ស្រាប់តែ​ត្រូវ​ឡាន​បុក​ស្លាប់​ទៀត​។

​គណនី ហ្វេ​ស​បុក Hok Vichitra បានបញ្ជាក់​ថា​ “​មីង​ខ្ញុំ​គាត់​ស្លាប់​ដោយសា​រខ្យល់គ​ម្សិលមិញ​។ ប្អូន​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​វត្ត​ដើម្បី​បួសមុខភ្លើង​ជូន​ដំណើរ​ម្ដាយ តែ​ត្រូវ​ឡាន​គេ​បុក​ពីក្រោយ​ស្លាប់​ម្នាក់​ទៀត​។ ពិតជា​ពិបាក​ទទួលយក​ណាស់ បូជាសព​ម្ដង​ពីរ​នាក់ សូម​អោយ​វិញ្ញាណក្ខន្ធ​អ្នក​មីង និង​ប្អូនប្រុស​បាន​ទៅ​កាន់​ទី​ស្ងប់​សុខ​”​។​

​គណនេយ្យ​ហ្វេ​ស​បុក​ដដែល​បានឲ្យដឹងថា ក្រោយ​ពី​គ្រោះថ្នាក់ ឡាន​ដែល​បង្កហេតុ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ប្អូនប្រុស​គាត់​ស្លាប់​នោះ បាន​រត់​ចោល​ឡាន​បាត់ ក្នុង​នោះ​ផង​ដែរ​រូបគាត់​ក៏​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ម្ចាស់​រថយន្ត​ហាយ​ឡិនឌ័​រ ពណ៌​ទឹកប្រាក់ ដែល​មាន​ស្លាក​លេខ​2AW 2519 មក​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់​។ ទោះជា​យ៉ាងណា​ម្ចាស់ ហ្វេ​សប៊ុក​នេះ ពុំ​បាន​បញ្ជាក់​ពី​ទីតាំង​កើតហេតុ ក៏ដូចជា​អាសយដ្ឋាន​មូលដ្ឋាន នៃ​ពិធី​បុណ្យសព​នេះ​នោះ​ទេ​៕​ ដោយ​៖​កូឡាប​

spot_img
×