Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ដី​បើកបុក​ម៉ូតូ បណ្តាលអោយ​ស្លាប់​ម្នាក់ រង​របួសធ្ងន់​ម្នាក់

spot_img

​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​ម្នាក់​ទៀត​រងរ​បួស​ធ្ងន់ បន្ទាប់​ពី​ជិះ​ម៉ូតូ​ឌុប​គ្នា​ល្បឿន​លឿន​វ៉ា​ជែង​រថយន្ត​ខាងមុខ ស្របពេល​ដែល​រថយន្ត​ហុីយ៉ាន់ដាយ យីឌុប​ដឹក​ដី បើក​ស្រប​ទិស​ជាន់​ហ្វ្រាំង​មិន​ទាន់​បុក​ពីក្រោយ កិន​ស្លាប់​ម្នាក់ រង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ស្រែ​ញរ៍ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។​

​សមត្ថកិច្ច​បញ្ជាក់ថា អ្នកស្លាប់​ឈ្មោះ ជា សា​រួន ភេទ​ប្រុស អាយុ​១៤ ឆ្នាំ មុខរបរ​សិស្ស និង​អ្នករបួស​ឈ្មោះ គឹម ម៉ៅ អាយុ​២៣​ឆ្នាំ ដោយ​អ្នក​ទាំង​ពីរ​ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-4228 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង​ក្នុងល្បឿន​លឿន ដល់​ចំណុចកើតហេតុ វ៉ា​ជែង​រថយន្ត​ពី​ខាង​មុខ​។ រថយន្ត ម៉ាក​ហុីយ៉ាន់ដាយ យី​ឌុប ដឹក​ដី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-0583 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្ត​ស​ញ្ញាណ​ក្នុង​ល្បឿន​លឿន ស្រប​ទិស​គ្នា ដោយ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​បុក​ពីក្រោយ និង​កិន​អូស​យុវជន​ម្នាក់​ជាង​២០​ម៉ែត្រ បណ្តាលឲ្យ​ស្លាប់ នៅ​នឹង​កន្លែងកើតហេតុ និង​យុវជន​ម្នាក់​ទៀត​បាន រងរបួស​ធ្ងន់​ធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​បាត់ ។​

អ្នករងរបួស​ត្រូវបាន​រថយន្ត សង្គ្រោះ​របស់​មណ្ឌល​សុខភាព​ពងទឹក ដឹកយក​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​សព​យុវជន​សមត្ថកិច្ច ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ។ ដោយឡែក​វត្ថុតាង រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​ក្រុង រង់ចាំ​ដោះស្រាយ ៕​ ​ដោយ​៖​កូឡាប​

 

spot_img
×