Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ ករណីរក្សាទុក ជួញដូរ និង​ប្រេី​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

spot_img

​កំពង់ចាម​ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ជំនាញ​ស្រុក​កងមាស និង​ស្រុក​ព្រៃឈរ ស្រាវជ្រាវ និង​បេ​ី​កកិច្ចប្រតិបត្តិការប​ង្ក្រា​បករ​ណី រក្សាទុក ជួញដូរ និង​ប្រេី​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​។​

​មន្ត្រីនគរបាល ខេត្ត​កំពង់ចាម​បានអោយដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ របស់​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម កម្លាំង​នគរបាល បាន​ចាប់​ជនសង្ស័យ រួមមាន ​៖

១-​ឈ្មោះ សុះ សា​គី​រី​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាតិ​ខ្មែរ​ឥស្លាម នៅ​ភូមិ​សាច់​សូរ ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

២-​ឈ្មោះ សុះ ទិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិ​ខ្មែរ​ឥស្លាម នៅ​ភូមិ​អង្គរ​បាន​ទី​៣​ឃុំ​អង្គរ​បាន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

៣-​ឈ្មោះ វ៉ាន់ វណ្ណដា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទួល​ចំបក់ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

៤-​ឈ្មោះ ស្លេះ សែ​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

៥-​ឈ្មោះ ឆេង ពន្លង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​តា​មាស ឃុំ​គរ ស្រុក​ព្រៃឈរ ។​

៦-​ឈ្មោះ ឃឿន ភ័ស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​រំដួល ឃុំ​គរ ស្រុក​ព្រៃឈរ​។​

៧-​ឈ្មោះ ស្លេះ ហាំ​ព្លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ​។​

៨-​ឈ្មោះ វែន ធឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​តា​លៃ ឃុំ​គរ ស្រុក​ព្រៃឈរ​។​

៩-​ឈ្មោះ ជា ចាន់​អូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​។​

ដកហូត​វត្ថុតាង​រួមមាន៖ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ថ្នាំញៀន ១២​កញ្ចប់​, ទូរស័ព្ទ​១១​គ្រឿង​, ម៉ូតូ​០៤​គ្រឿង​, ឧបករណ៍​សេព , ដាវ​០២​ដើម អាវុធ​កែច្នៃ​០១​ដើម​(​កាំភ្លើង​ខ្យល់​) និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួន​។​

កម្លាំង​ជំនាញ​កំពុង​សាកសួរ​យក​ចម្លេី​យ និង​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​តុលាការ ដេី​ម្បី​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​កូឡាប​

spot_img
×