Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង ២​រូប​ទៀត​ដែល​ជា​មេក្លោង​អភិវឌ្ឍ​ន៏​កម្មវិធី​នុយក្លេអ៊ែរ​

spot_img

មហាអំណាច​យោធា​ពិ​ភ​ពិ​លោក សហរដ្ឋ​អា​មេ​រិច​បាន​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​លើ មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង​ចំនួន ២​រូប​ដែល​បាន​ដឹកនាំ​ការអភិវឌ្ឍ​ន៏​អាវុធ​ប្រល័យ​លោក​របស់​កូរ៉េខាងជើង​។ នេះ​បើ​តាម ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​ពុធ​នេះ​។​

​រតនាគារ​អា​មេ​រិច​បាន​កំណត់​ឈ្មោះ​មន្ត្រី​ទាំង​ពីរ​នាក់​នោះ ដោយ​មាន​ឈ្មោះ​ថា Kim Jong-sik និង Ri Pyong-chol និង​បាន​បញ្ជាក់ថា ពួកគេ​ទាំង​ពីរ​នាក់​នេះ​គឺជា​មេដឹកនាំ​ដ៏​សំខាន់​នៃ​កម្ម វិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​។​

​ទណ្ឌកម្ម​ថ្មី​របស់​អា​មេ​រិច​នេះ នឹង​ធ្វើការ​ទប់ស្កាត់​ដល់​ការធ្វើ​ជំនួយ​ទាំងឡាយ​ណា​របស់​ជន​ទាំងពីរ​នេះ​នៅ​សហរដ្ឋ​អា​មេ​រិច និង​ចាំបាច់​បំផុត​គឺ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ជា​ពួកគេ​ប្រហែល​មាននៅ​អា​មេ​រិច​។​

​បុគ្គល​ទាំងពីរ តែងតែ​ត្រូវបាន​គេ​ឃើញ​នៅ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​កន្លែង​បាញ់​សាកល្បង​មី​ស៊ី​។​

​បើ​តាម​សេចក្តី​រាយ​ការណ៏​របស់​សារព៌តមាន Reuters បានឲ្យដឹងថា លោក Ri Pyong-chol គឺ​ជា​អតីត​ឧត្តមសេនីយ៏នៃ​កងកំលាំង​អាកាស​របស់​កូរ៉េ​ខាងជើ​ង ដែល​ទទួលបាន​ការអប់រំ​នៅ​ប្រទេស​រុស្សី ចំនែក លោក Kim Jong-sik ជា​អ្នកវិទ្យាសាស្ត្រ​ផលិត​គ្រាប់​រ៉ុក​កែត​។​

​ពួកគេ​ទាំង​ពីរ​នាក់​គឺ​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​កូរ៉េ​ខាងជើង​ចំនួន ១៦​នាក់​ដែល​រង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ពុធ​សប្តាហ៏​មុន អង្គការសហប្រជាជាតិ​បានអនុម័ត​ទណ្ឌកម្ម​ថ្មី​ដោយ​ឯកច្ឆ័ន​ប្រឆាំង​នឹង​របប​ព្យុង​យ៉ាង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបោះ​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​របប​កុម្មុនិស្ត​នេះ​។ សូម្បី​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង រួម​មាន​រុស្សី និង​ចិន ក៏​គាំទ្រ​នឹង​ទណ្ឌកម្ម​នោះ​ផង​ដែរ​។​

​ទណ្ឌកម្ម​ថ្មី​បន្ថែម​រួម​មាន​ការកាត់បន្ថយ​ការនាំ​ប្រេងសាំង​ទៅកាន់​កូរ៉េខាងជើង​ឲ្យបាន ៩០​ភាគរយ​៕ សុភ័ក្ត្រ​

 

spot_img
×